v9
V9BET

Tottenham ដេញថ្លៃខ្សែបម្រើ Adrien Silva របស់ក្រុម Sporting Lisbon ជាលើកទី2

2 years ago​ | ដោយ Jerry Jr

យោងតាមសារពត៌មាន A Bola របស់ព័រទុយហ្គាល់បានអោយដឹងថា ក្រុមមាន់ខ្នាយមាស TottenhamHot Spur ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino បានដាក់ដេញថ្លៃ27លានផោនសំរាប់ខ្សែបម្រើ Adrien Silva របស់ក្រុម Sporting Lisbon នៅ ក្របខណ្ឌកំពូល Primeira Liga ព័រទុយហ្គាល់ជាលើកទី2 បន្ទាប់ពីបានដាក់សំណើរជាលើកទី1ក្នុងតម្លៃ17,5លានផោន តែត្រូវក្លឹប Sporting បដិសេធ។

កីឡាករខ្សែបម្រើព័រទុយហ្គាល់ ប៉ុន្តែមានដើមកំណើតនៅប្រទេសបារាំងវ័យ28ឆ្នាំរូបនេះ បានចំណាយពេលលេងអោយក្រុម Sporting1 ទសវត្ស កន្លងមកហើយនិងបង្ហាញខ្លួនបាន165ប្រកួត។ បច្ចុប្បន្ននេះក្លឹប Tottenham បានដាក់ដេញថ្លៃជាលើកទី2 ប្រសិនជាត្រូវបដិសេធ ទៀតនោះ ប្រធានក្លឹបលោក Daniel Levy អាចនិងត្រៀមទឹកប្រាក់ ឡើងដល់30.7លាន ផោនស្មើ និង 35លានយូរ៉ូ ដើម្បីដាក់អោយក្រុម Sporting ពិចារណាជាលើកទី3 គោលបំណងដើម្បីចង់បានខ្សែបម្រើរូបនេះ មកពង្រឹងក្រុមចូលរួមប្រកួតពានរង្វាន់English Premier League និង ពាន Champion League រដូវកាលថ្មីផងដែរ។

Silva បានជួយអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ទទួលបានចំណាត់ថ្នាក់លេខ3 ពានរង្វាន់ Confederation Cup 2017 កាលពីយប់មិញក្រោយផ្តួលក្រុម Mexico ដោយលទ្ធផល2-1។ ពេលបច្ចុប្បន្ននេះក្រុម Spur ក៏កំពុងដាក់សំណើរទិញខ្សែបម្រើ-ប្រយុទ្ធក្រុម Schalke និង កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Bouremouth កីឡាករខ្សែប្រយុទ្ធ Josh King ដើម្បីចាប់ដៃគូជាមួយខ្សែប្រយុទ្ធឆ្នើម Top Scorer កាលពីរដូវកាលមុនគឺ Harry Kane ប៉ុន្តែមិនទាន់បានទទួលលទ្ធផលដូចគ្នានិងខ្សែបម្រើ Adrien Silva នេះទេ៕

ប្រែសម្រួលដោយ៖ Polin
ប្រភព៖ TheSun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.