v9

ការពិតទាំង6ចំណុច ដែលអ្នក អាចមិនធ្លាប់ដឹង ពីកីឡាករ Lionel Messi

5 months ago​ | ដោយ Jerry Jr

កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឈានចូលដល់វ័យ30ឆ្នាំហើយកាលពីថ្ងៃ24 ខែមិថុនា កន្លងទៅនេះ។ សារពត៌មាន Sunsport បានដកស្រង់ពីរឿងរ៉ាវទាំង6ចំណុចដែលប្រិយមិត្ត អ្នកគាំទ្រ វិស័យកីឡាបាល់ទាត់ របស់ក្រុមអ្នកមានបុណ្យ Barcelona និងជម្រើសជាតិអាហ្សង់ទីន មិនដែលបានដឹងពីរឿងនេះ។

Messi ត្រូវក្រុមអ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ប្រសិទ្ធិនាមថា៖ លេងបាល់ដូចមនុស្ស ចេះមន្តអាគម រូបនេះ បានបង្ហាញខ្លួនដំបូងអោយក្រុម Barcelona ទល់និងក្រុម Espanyol កាលពីថ្ងៃទី16 ខែតុលា ឆ្នាំ2004 អំឡុងពេលដែលកីឡាករម្ចាស់ពានរង្វាន់បាល់មាស5សម័យរូបនេះ មានអាយុទើបតែ17ឆ្នាំ 3ខែ និង 22ថ្ងៃ ហើយរហូតដល់ថ្ងៃទី1ខែឧសភា ឆ្នាំ2005 ទើប Messi រកបានគ្រាប់បាល់ដំបូងរបស់ខ្លួន ដោយស៊ុតបញ្ចូលទីក្រុម Albacete។

ខាងក្រោមនេះគឺជាព្រឹត្តការណ៏ និងចំណុចខ្លះៗដែលបងប្អូនអាចមិនធ្លាប់ដឹងពី Messi៖

1. Messi ចុះហត្ថលេខាលើកិច្ចសន្យាដំបូងជាមួយក្រុម Barcelona លើកូនន្សែងជូតមាត់ នៅមុនពេល ដែលរូបគេចូលមកហ្វឹកហាត់នៅជុំរំ La Masia របស់ក្លឹប។

2. Messi គឺជាកីឡាករដែលចូលចិត្តភេសជ្ជៈកូកាកូឡាបំផុត ឬ អាចនិយាយបានថាញៀននិង ភេសជ្ជៈ ដែលផ្ទុកទៅដោយជាតិស្ករច្រើនបំផុតមួយនេះ។

3. គឺជាកូនកាត់ច្រើនជាតិសាសន៏ ដែលសាវតាដូនតារបស់គេ គឺមានប្រភពមកពីជនជាតិលីបង់ អ៊ីតាលី និង អង់គ្លេស។

4. កូនប្រុសច្បងរបស់ Messi គឺកុមារ Thiago ត្រូវបាន Messi ដាក់បញ្ចូលឈ្មោះជាកីឡាករវ័យក្មេង និង ជាទំពាំងស្នងប្ញស្សីរបស់ក្លឹប ពោលគឺ72ម៉ោងប៉ុណ្ណោះ ក្រោយការចាប់កំណើតរបស់គេ។ ហើយសព្វថ្ងៃនេះ កុមាររារូបនេះគឺបានហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល La Masia ផងដែរ។

5. រូបសំណាកប្រអប់ជើងឆ្វេងធ្វើពីមាសរបស់ Messi លក់បាន4លានផោន ហើយថវិកា ដែលទទួលបាន ត្រូវបានប្រើសំរាប់ជាជំនួយមនុស្សធម៌ជួយដល់ជនជាតិ ជប៉ុនដែលបានរងគ្រោះដោយសាររលក យក្សស៊ូណាមិ។

6. ឈ្មោះរបស់ Messi ត្រូវបានបង្កើតជាពាក្យ និងដាក់បញ្ចូលនៅក្នុងវចនានុក្រមភាសាអេស្បាញ ប្រែសម្រួលថា៖ វិថីនៃការលេងបាល់ទាត់ដែលល្អឥតខ្ចោះ ស្របពេលដែលរូបគេបានជួយក្លឹប Barcelona អោយ ទទួលបានជោគជ័យជាហូហែរ និង ទោះបីរូបគេមិនទាន់បានជួយក្រុមជម្រើសជាតិ អាហ្សង់ទីន អោយឈ្នះពានរង្វាន់ World Cup យ៉ាងណាក្តី៕

ប្រែសម្រួលដោយ៖ Polin
ប្រភព៖ TheSun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77