v9
V9BET

E-Sports ត្រៀមជម្នះការសង្ស័យ ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

2 years ago​ | ដោយ Jerry Jr

ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាអេឡិចត្រូកម្ពុជា បានប្រកាសពីជំហរក្នុងការធ្វើឲ្យ E-Sports ក្លាយទៅជាកីឡាមួយប្រភេទដ៏ពិតប្រាកដ ដើម្បីបញ្ចៀសការសង្ស័យដែលថា E-Sports គឺជាល្បែងហ្គេម ខណៈសហព័ន្ធមួយនេះ បានដាក់ទិសដៅជំរុញឲ្យប្រភេទកីឡាអេត្រូនិក(E-Sport) មានវត្តមានក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនោះ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ ស្តីពីកីឡាអេឡិចត្រូនិក ក្នុងប្រទេសសហគមអាស៊ាន ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងមានការចូលរួមពីតំណាងកីឡអេឡិចត្រូនិកមកពីវៀតណាម និងសិង្ហបុរី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃសៅរ៍នោះ លោក ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានថ្លែងថា ប្រភេទកីឡា E-Sport នឹងមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ន្ថែមទៅលើការអះអាងនេះលោក ច័ន្ទបរិបូរណ៍ បានធ្វើការប្តេជ្ញាថា លោកនឹងព្យាយាមធ្វើឲ្យកីឡាអេឡិចត្រូនិក មិនមែនជាល្បែង ដោយយើងនឹងរៀបចំឲ្យមានការត្រួតពិនិត្យទៅលើការប្រកួតនីមួយៗឲ្យបានត្រឹមត្រូវ ហើយនៅរាល់ការប្រកួតត្រូវបានការអនុញ្ញាតពីសហហព័ន្ធ។

ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា គឺសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ចង់បញ្ចប់នៅការយល់ច្រឡំពីសាធារណៈជនមួយចំនួនធំ ដែលបានរិះគន់មួយចំនួន និងចោទប្រកាន់ថា ការបង្កើតឲ្យមានសហព័ន្ធនេះឡើង ដើម្បីបិទបាំងការលេងល្បែងហ្គេម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឲ្យក្មេង និងសិស្សានិសិស្សមួយចំនួន ឈ្លក់វង្វែងរហូតភ្លេចសាលារៀន។

ជាងនេះទៅទៀត សហព័ន្ធកីឡាអេឡិចត្រូវនិកកម្ពុជា បានចុះអនុសារណៈយោគយល់គ្នា(MoU)ជាមួយប្រទេសសិង្ហបុរី ដើម្បីជាជំនួយបច្ចេកទេស តាមរយៈការបញ្ជូនកីឡាករ គ្រូបង្វឹក ចៅក្រម ឬអាជ្ញាកណ្តាលទៅបណ្តុះបណ្តាលនៅទីនោះ ឬក៏ហៅអ្នកជំនាញមកបណ្តុះបណ្តាលនៅកម្ពុជា។ ព្រោះលោក ជា ច័ន្ទបរិបូរណ៍ បានបង្ហើបថា ការបណ្តុះបណ្តាលធនធានកីឡាករថ្នាល គ្រូបង្វឹក ចៅក្រម និងអាជ្ញាកណ្តាល ជាបញ្ហាសំខាន់ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ត្រូវតែដោះស្រាយ ដើម្បីត្រៀមចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

ចំណែកលោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏បានសម្ដែងការអបអរ ចំពោះក្នុងការរៀបចំឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ ជាមួយតំណាងប្រទេសមកពីវៀតណាម និងសិង្ហបុរី ផងដែរ ព្រោះលោកគិតថា បទពិសោធ និងចំណេះដឹងថ្មី ដែលទទួលបានពីអ្នកជំនាញក្នុងកិច្ចប្រជុំនេះ នឹងជួយធ្វើឲ្យសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងមួយកម្រិតទៀត៕

អត្ថបទដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.