v9

កីឡាការិនី ​ហែលទឹក​ជម្រើសជាតិ ហែមថុន វិទិនី បង្ហាញ​មុខ​​គូសត្រូវ​​​នៅ​​ពី​ក្មេង ឲ្យ​មហាជន​ស្គាល់

3 months ago​ | ដោយ Jerry Jr

(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិមួយរូបដែលពោរពេញដោយ សមត្ថភាព និងសម្រស់ គឺកញ្ញា ហែមថុន វិទិនី ថ្មីៗនេះនាងបានបង្ហាញមុខគូស្នេហ៍ថ្មីរបស់នាង ដែលកាលពីក្មេងអ្នកទាំងពីរមិនដែលត្រូវគ្នាឡើយ គឺប្រៀបដូចគូបដិបក្ខអ៊ីចឹង។

បុរសដែលជាសត្រូវកាលនៅពីក្មេង និងជាគូស្នេហ៍នាពេលវ័យដ៏សង្ហារូបនោះ គឺលោក សំអឿន ពិដោរ ដែលជាកីឡាបាល់ទាត់មួយរូបផងដែរ បន្ទាប់ពីបានប្រើពេលវេលាស្វែងយល់ចិត្តគ្នាជាយូរមក អ្នកទាំងពីរ បានប្រកាសភ្ជាប់ពាក្យជាផ្លូវការនៅលើប្រពន្ធ័ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់ខ្លូន ខណៈកីឡាការិនី ហែមថុន វិទិនី បានបែកបាក់ស្នេហា និងចែកផ្លូវគ្នាជាមួយកីឡាករបាល់ទាត់ដ៏ល្បី ចាន់ វឌ្ឍនាកា។

បើយោងតាមបណ្ដាញហ្វេកបុករបស់កីឡាការិនី ហែមថុន វិទិនី ( Vitiny Hemthon) បានរៀបរាប់ថា « មនុស្ស២នាក់ខាំគ្នាដូចឆ្កែហើយឆ្មាតាំងពីអាយុ១៦ឆ្នាំ កុំឡើយឃើញមុខ ឃើញតែស្បែកជើងក៏ឈ្លោះគ្នាដែរ មិនសមយើងអាចក្លាយជា …….. មិនឈ្លោះមិនបែក…………….»។ នាងបានបញ្ជាក់ដូច្នេះ៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77