v9

ក្រុមហ៊ុន Nike ផលិតស្បែកជើងអោយ Ronaldo ត្រៀម​ប្រកួតពានរង្វាន់ Confederation Cup

5 months ago​ | ដោយ Neymar

ក្រុមហ៊ុនផលិតសម្ភារៈកីឡាយក្សមានម៉ាកយីហោ Nike ដ៏ល្បីល្បាញរបស់ពិភពលោក បានផលិតស្បែកជើង​ទាត់បាល់​(ក្រាំប៉ុងថ្មី)​ស្រឡាង តែមួយគូដ៏ស្រស់ស្អាតសំរាប់កំពូលកីឡាករឆ្នើម Cristiano Ronaldo ប្រធានក្រុមក្រុមជើងឯកEuro 2016ត្រៀមប្រកួតពានរង្វាន់ Confederation Cup​នាពេលឆាប់ៗនាថ្ងៃទី18ខែមិថុនា2017ខាងមុខនេះ ជាមួយក្រុមជម្រើសជាតិMexico។

សោភ័ណភាពស្បែកជើងដ៏ស្រស់ស្អាតនោះ គឺផលិតឡើងតែមួយគូគត់សម្រាប់ខ្សែប្រយុទ្ធឆ្នើមម្ចាស់ពានបាល់មាស4សម័យរូបនេះ គឺត្រូវបានរចនាឡើងដោយមានរំលេចទង់ជាតិរបស់ប្រទេសព័រទុយ ហ្គាល់នៅខាងក្រោយ​(កែងស្បែកជើង) សំរាប់មោទនភាពប្រជាជាតិមួយនេះ បន្ទាប់ពីបានលើកពានជើងឯកទ្វីបអឺរ៉ុបកាលពីឆ្នាំ2016។ រ៉ូណាល់នៅតែបង្ហាញទម្រង់លេងល្អរកគ្រាប់បាល់បាន2គ្រាប់សំរាប់ការប្រកួតវគ្គជម្រុះWorld Cup 2018 ចុងក្រោយអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយផ្តួលLatavia 3:0 កាលពីចុងសប្តាហ៏មុន។

ពានរង្វាន់Confederation Cup នៅត្រូវចាប់ផ្តើមប្រកួតនៅចុងខែមិថុនានេះ ដែលប្រទេសរុស្សីធ្វើជាម្ចាស់ផ្ទះ និង មានក្រុមជម្រើសជាតិមិកស៊ិកកូ អាឡឺម៉ង់ រុស្សី(ម្ចាស់ផ្ទះ) និង អូស្រ្តាលី ចូលរួមក្នុងការប្រកួតនេះ។

ប្រភព៖ Dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77