v9
V9BET

កីឡាករ៣៥នាក់ បានជាប់ក្នុងបញ្ជីឈ្មោះ U22 ត្រៀមការប្រកួតនៅ មីយ៉ាន់ម៉ា

2 years ago​ | ដោយ Jerry Jr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បង្ហាញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំ(U22)កម្ពុជាទាំង៣៥នាក់ សម្រាប់ត្រៀមចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់ KBZ Bank Cup 2017 នៅមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមនាចុងខែមិថុនា ខាងមុខនេះ។

ចំពោះកីឡាករទាំង៣៥នាក់ ដែលលោក Leonardo Vitorino បានជ្រើសរើសដាក់ចូលនៅក្នុងក្រុមជម្រើសជាតិU22កម្ពុជានេះ រួមមាន៖ អ្នកចាំទី កែវ សុខសិលា, អោម ឧត្តម និង អ៊ុំ សេរីរ័ត្ន ខ្សែការពារ ឆុំ ភីសា, លី វ៉ាហេទ, នេន សុធារ័ត្ន, ណុប តុលា, រឿម ចាន់រឿន, រស់ គង់សំរេច, សំអឿន ពិដោរ, សាត រ៉ូស៊ីប, សឿត បារាំង, សឿយ វិសាល និង ស្រាំង ទិត្យឈី ខ្សែបម្រើ ប្រាក់ ធីវ៉ា, ឆេង ម៉េង, ជួន ចាន់ចាវ, សួន នឿត, ហូយ ផល្លីន, ច្រឹង ពលរដ្ឋ, អ៊ិន សូដាវីដ, គន្ធា រ៉ាវ៉ាន់, លី មីហ្សាន, ម៉ាត់ ណូរ៉ុន, អន ចាន់ប៉ូលីន, ស៊ិន កក្កដា, ពៅ ប៉ុនវុទ្ធី, ស៊ាន ភីសា, សុខ ហេង និង សុន វណ្ណដេត ព្រមទាំងខ្សែប្រយុទ្ធ ឡុង ភារ៉ាត់, ម៉ៅ ពិសិដ្ឋ, នួន បូរី, សារី ម៉ាត់ណូរ៉ូទីន និង សុខ សំណាង

យ៉ាងណាក៏ដោយ បើតាមបន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករទាំង៣៥នាក់ អាចនឹងមានការកែប្រែខ្លះដែរ បើសិនមានករណីអ្វីមួយចាំបាច់ ហើយក្រុមU22kកម្ពុជានេះ គឺត្រូវបានប្រមូលផ្តុំឡើង សម្រាប់ត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ជប៉ុន និងហុងកុង ក្នុងការប្រកួតពានរង្វាន់ KBZ Bank Cup 2017 ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ដោយក្នុងនោះ ក្រុមកម្ពុជា នឹងត្រូវបើកឆាកជាមួយក្រុមមីយ៉ាន់ម៉ា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែមិថុនា នៅកីឡដ្ឋាន Youth Training Center។

បន្ថែមទៅលើការប្រកួតពានរង្វាន់ KBZ Bank Cup 2017 មួយនេះ គឺនៅក្នុងចំណោមកីឡាករទាំង៣៥នាក់ ដែលត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិU22កម្ពុជា ក៏មានកីឡាករភាគច្រើន ដែលត្រូវត្រៀមការប្រកួតស៊ីហ្គេម ចាប់ពីខែកក្កដា នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2018 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះដែរ ដោយកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះប្រចាំពូលJ និងត្រូវប៉ះក្រុមជប៉ុន ចិន និងក្រុមហ្វីលីពីន៕

អត្ថបទដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.