v9
V9BET

មាន ១២ចំណុច ដែល​អ្នកអាច​មិន​ធ្លាប់​ដឹង​ អំពី «Youtube»

2 years ago​ | ដោយ Jerry Jr

ប្រិយមិត្តធ្លាប់តែមើលវីដេអូ និងចម្រៀងផ្សេងៗនៅលើ Youtube, តើលោកអ្នកធ្លាប់បានដឹងថា Youtube គេបានបង្កើតនៅឆ្នាំណា? ដោយនរណាខ្លះ? មានវីដេអូប៉ុន្មាន ដែលបានបង្ហោះនៅលើ Youtube ? ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូនប្រិយមិត្តអ្នកអាន ដើម្បីឲ្យអស់ចម្ងល់ដូចខាងក្រោម៖

០១- Youtube ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយស្ថាបនិក៣រូប គឺ Steve Chen, Chad Hurley និង Jawed Karim។

០២- វីដេអូ ដែលបានបង្ហោះដំបូងគេបង្អស់ គឺនៅថ្ងៃ ២៣ ខែមេសា ឆ្នាំ២០០៥។

០៣- ចំនួនអ្នកប្រើប្រាស់ Youtube សរុប ១,៣០០,០០០,០០០ នាក់។

០៤- នៅរៀងរាល់១នាទី មានវីដេអូប្រមាណជាង ៤០០ម៉ោង ត្រូវបង្ហោះចូលក្នុង Youtube។

០៥- ប្រមាណ ៥ពាន់លានវីដេអូ ដែលត្រូវបានទស្សនាក្នុងមួយថ្ងៃ។

០៦- ក្នុងមួយថ្ងៃ YouTube មានអ្នកចូលទស្សនាប្រមាណជាង ៣០លាននាក់។

០៧- ជាមធ្យមក្នុង១ខែមាន ៨/១០ នៃអ្នកទស្សនាមានអាយុចាប់ពី ១៨ ដល់ ៤៩ ឆ្នាំ។

០៨- វីដេអូប្រមាណ ៣.២៥ពាន់លានម៉ោង ដែលត្រូវបានទស្សនា ក្នុង១ខែ។

០៩- ៨០ភាគរយ នៃអ្នកទស្សនាភាគច្រើន មិនមែនជាជនជាតិអាមេរិក។

១០- ជាមធ្យមក្នុងមួយថ្ងៃ មានអ្នកទស្សនាវីដេអូលើ YouTube ចំនួន ១,០០០,០០០,០០០ ដងនៅលើទូរស័ព្ទដៃ។

១១- អ្នកទស្សនាមានប្រមាណ៣៨ភាគរយជាស្រ្តី និង ៦២ភាគរយជាបុរស។

១២-ភាគរយនៃអាយុអ្នកចូលទស្សនា អាយុចន្លោះ ១៨-២៤ មាន១១%, អាយុចន្លោះ ២៥-៣៤ មាន ២៣%, អាយុចន្លោះ ៣៥-៤៤ មាន ២៦%, អាយុចន្លោះ ៤៥-៥៤ មាន ១៦%, អាយុចន្លោះ ៥០-៦៤ មាន ៨%, អាយុចន្លោះ ៦៥+ មាន៣%, ក្រៅពីនោះមាន ១៤%។ ហើយបច្ចុប្បន្ននេះ YouTube បានស្ថិតនៅលេខរៀងទី២ ដែលមានអ្នកចូលទស្សនា ច្រើនជាងគេបង្អស់ នៅលើពិភពលោក៕

Credit: Khmertalking

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.