v9

Riyad Mahrez ត្រៀមចាកចេញពី Leicester City ទៅ Barcelona

1 year ago​ | ដោយ Jerry Jr

ខ្សែបម្រើឆ្នើម Riyad Mahrez របស់ក្លឹប Leicester City មានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងនៅក្លឹបអ្នកមានបុណ្យ Barcelona ពិសេសគឺជាគោលដៅអាចទៅលេងនៅតំបន់កណ្តាល ដើម្បីគាំទ្រកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅរដូវក្តៅខាងមុខនេះ។

បន្ទាប់ពីរដូវកាលចាស់ 2015-2016 ខ្សែបម្រើឆ្នើមរូបនេះ បានបង្ហាញទម្រង់លេងដ៏ល្អ ដែលបានជួយក្រុមកញ្ជ្រោងខៀវ Leicester City ឈ្នះពានរង្វាន់លំដាប់កំពូល English Premier League ដ៏ភ្ញាក់ផ្អើលរួចមក Mahrez ត្រូវបានទទួលការចាប់អារម្មណ៏ពីក្លឹបធំៗមានដូចជា Barcelona និងកាំភ្លើងធំ Arsenal ជាដើមកាលពីរដូវកាលមុន។

ទោះបីជាលោក Claudio Ranieri អតីតគ្រូបង្វឹក Leicester City ត្រូវបានបណ្តេញចេញពីក្លឹប ប៉ុន្តែ Mahrez មានភាពសប្បាយរីក រាយ និងបានបន្តលេងអោយក្លឹប ជាមួយមិត្តរួមក្រុមរហូតបញ្ចប់រដូវកាលថ្មី 2016-2017 នេះ។

សារពត៌មានអេស្បាញ បានចុះផ្សាយថា៖ “កីឡាករ Mahrez វ័យ២៦ឆ្នាំសញ្ជាតិអាល់ហ្សេរីរូបនេះ បានពិភាក្សាលើកកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ក្នុងការផ្លាស់ទៅកាន់ពហុកីឡាដ្ឋា Nou camp របស់ក្លឹប Barcelona ក្នុងតម្លៃខ្លួនប្រមាណ35លានផោន នាពេលបញ្ចប់រដូវកាល 2016-2017 នេះ បន្ទាប់ពីខកខានក្នុងការផ្លាស់ទៅ លេងនៅទីនោះកាលពីខែមិថុនាឆ្នាំមុន មូលហេតុគឺបណ្តាលមកពីគ្រូបង្វឹកលោក Luis Enrique បានផ្លាស់ប្តូរចិត្តបង្ខែរទិសដៅទិញកីឡាករផ្សេងវិញ”

សំរាប់ក្លឹប Barcelona បានបញ្ចប់រដូវកាល La Liga 2016-2017 ត្រឹមលេខរៀងទី2 កំពុងស្វែងរកកីឡាករខ្សែបម្រើ-ប្រយុទ្ធឆ្នើម លំដាប់ថ្នាក់ពិភពលោកដើម្បីមកពង្រឹងក្រុមរបស់ខ្លួន ឡើងវិញមានដូច Griezmann របស់ At.Madrid និងកីឡាករវ័យក្មេង Dybala របស់ក្រុម Juventus ,កីឡាករ Isco របស់ក្លឹបគូប្រជែងដ៏សំខាន់គឺ Real Madrid និង កីឡាករ Marco Verratti ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Barcelona ផងដែរ៕

អត្ថបទដោយ៖ Polin
ប្រភព៖ TheSun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.