v9

James Rodriguez យល់ព្រមផ្ទេរទៅ Man.United នៅរដូវកាលក្រោយ នេះហើយ !!

10 months ago​ | ដោយ Jerry Jr

ខ្សែបម្រើស្លាបឆ្វេង របស់ក្រុមស្តេចស Real Madrid កីឡាករ Jame Rodriguez បានព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្លឹបជើងឯក English Premier Ship 13សម័យគឺ បិសាចក្រហម Man United ហើយ ខណៈរូបគេមិនសូវមានឪកាសក្នុងការបង្ហាញសមត្ថភាពបានច្រើនក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Zinedine Zidane នារដូវកាល 2016-2017 កន្លងមក។

សម្រាប់តម្លៃខ្លួនដែលក្លឹបបិសាចក្រហម Man.United នឹងផ្តល់ដល់ក្លឹបស្តេចស Real Madrid នោះគឺរង្វង់ទឹកប្រាក់ប្រមាណ 65លានផោន សំរាប់ការផ្ទេរអតីតកីឡាករក្លឹប Porto និងMonaco រូបនេះ ខណៈដែលក្លឹប Man.City និងChelsea ក៏ចាប់អារម្មណ៏កីឡាករជម្រើសជាតិកូឡុំប៊ីវ័យ 25ឆ្នាំនេះដែរ ក៏ប៉ុន្តែJame បានសម្រេចចិត្តទៅចូលរួមជាមួយ Man.United ស្របពេលដែលមិត្តស្រីរបស់ខ្លួនកំពុងសំលឹងរកទិញលំនៅដ្ឋាន នៅទីក្រុង Manchester ដែរនោះ។

យោងតាមពត៌មាន Dailymail និង ពត៌មានពីប្រទេសអេស្បាញកាលពីព្រឹកថ្ងៃអង្គារនេះបានអោយដឹងថា៖ កិច្ចព្រមព្រៀងក្នុងការផ្ទេរ Jame ទៅពហុកីឡាដ្ឋាន Old Trafford របស់បិសាចក្រហម Man.United និងត្រូវធ្វើឡើងនៅអំឡុងខែមិថុនាឆ្នាំ 2017 ខាងមុខ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមស្តេចស Real Madrid និងក្រុមស្រ្តីជរា Juventus ដណ្តើមយកពាន Champion League នាថ្ងៃទី3មិថុនាខាងមុខត្រូវបញ្ចប់។

Jame បានផ្ទេរពី Monaco នៅ Ligue 1 របស់បារាំង មកចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំ2014 និងបានជួយអោយក្លឹប ឈ្នះពាន UEFA Champions League: 2015–16, UEFA Super Cup: 2014, 2016 និង ពានFIFA Club World Cup: 2014, 2016 ហើយសំរាប់រដូវកាល 2016-2017 នេះ រូបគេបង្ហាញខ្លួនអោយក្លឹប Real Madrid បាន13ដងប៉ុណ្ណោះនៅក្របខណ្ឌ La Liga និងរកគ្រាប់បាល់បាន 11គ្រាប់ព្រមទាំង Assist បានរហូតដល់ 13គ្រាប់ផងដែរ៕

វីដេអូ James Rodriguez Last Goodbye to Real Madrid Fans ក្នុងការប្រកួត Real Madrid vs Sevilla 14/05/2017៖

អត្ថបទ៖ Polin
ប្រភព៖ Dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77