v9
V9BET

Jose Mourinho៖​ ក្រុម​​ Man City ​ មានសង្ឃឹមបានកៅអី​កំពូល​ទាំង​៤ នៅ​ Premier League ជាង Man Utd

2 years ago​ | ដោយ Phearak Chuon

លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមបីសាចក្រហម Manchester United បាននិយាយ​ថា៖​ Man City (លេខ៤​) មាន​សង្ឃឹម​​ខ្ពស់​ខ្ពស់ជាង Man Utd (លេខ៥)​ ក្នុងការ​ដើម្បី​​ដណ្តើមបានកៅអី​កំពូល​ទាំង​៤​នៅ​ English Premier League ដោយសារ​ពួក​គេ​មិន​រវល់​ក្នុង​ពានផ្សេងៗនៅ​ទ្វីប​អឺរ៉ុប​ទៀត​ឡើ​យ​។ គួរបញ្ជាក់ផងដែរថាក្លឹបទាំងពីនេះគឺរកប្រាក់​ចំណូលបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌមយនេះ ​ហើយត្រូវ​​ប្រឈម​មុខ​ដាក់​គ្នា​ម្ដង​ទៀត នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ ​ខែ​មេសា​ នៅ​កីឡដ្ឋាន Etihad។

លោក Mourinho និយាយ​ថា​​៖​ Man City កំពុង​ឈរ​លេខ​រៀង​ទី​៤​នៅ Premier League មាន​៦៤​​ពិន្ទុ​ពី​៣២​ប្រកួត នៅ​ពី​ក្រោម​ក្រុម​លេខ​៣ Liverpool ដែល​មាន​៦៦​ពិន្ទុ​ពី​៣៤​ប្រកួត ខណៈ Man Utd នៅ​លេខ​រៀង​ទី​៥​មាន​៦៣​ពិន្ទុ​ពី​៣២​ប្រកួត​។ លោក Jose បន្ថែម៖ ​ឥឡូវ​លេង​មួយ​អាទិត្យ​ ១​ប្រកួត​រហូត​ដល់​ចប់​រដូវ​កាល​ ខណៈ​យើង​មាន​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Europa League ដែល​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​យើង​​។ ពិត​ណាស់​ថា លេង​មួយ​ប្រកួត​ក្នុង​មួយ​សប្ដាហ៍​នាំ​ក្រុម​និង​កីឡាករ​ទៅ​កាន់​កម្រិត​មួយ​ផ្សេង ដូច្នេះ​វា​​កាន់​តែ​ពិបាក​សម្រាប់​យើង ប៉ុន្តែ​យើង​នឹង​ព្យាយាម​”​។

អ្នក​ចាត់ការ​ជនជាតិព័រទុយហ្គាល់ ​បន្ត​​ថា​៖ “វា​គ្មាន​បញ្ហា​ឡើយ​ទោះ​បី​មាន​អ្វី​កើត​ឡើង​​ក្នុង​ការ​ប្រជែង​ជើងឯក​ក៏​ដោយ មិន​ថា​យើង​ឈ្នះ​ឬ​មិនឈ្នះ​។ ខ្ញុំ​តែង​មានអារម្មណ៍​ថា​រដូវ​កាល​គឺ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ កីឡាករ និង​ក្លិប។ ខ្ញុំ​អាច​និយាយ​បាន​ថា​​នេះ​អាច​ជា​រដូវ​កាល​ទី​១​នៃ​៥​ឬ​៦​ឬ​៧​រដូវ​កាល​បន្ទាប់​។ វា​អាច​ជា​រដូវ​កាល​ដំបូង​នៃ​ឆ្នាំ​ដ៏​ប្រសើរ​​។ ហើយ​ការ​ពិត​ជាក់​ស្ដែង​គឺ​ថា​ទោះ​បី​រដូវ​កាល​ទី​១​ក៏​ដោយ តែ​យើង​បាន​ឈ្នះ​រួច​ទៅ​ហើយ​(Community Shield និង EFL Cup) ហើយ​បើ​សិន​យើង​ឈ្នះ Europa League ទៀត​នោះ នៅ​ខែ​សីហា​ខាង​មុខ​យើង​នឹង​ប្រកួត​ Super Cup ទល់​នឹង​ជើងឯក Champions League វា​ប្រាកដ​ជា​អស្ចារ្យ​មិន​ខាន​”​៕

ប្រភពពី៖ gaol



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.