v9

រឿងពិត ៧ចំណុចពិសេស​របស់អតីតកីឡាកាស​ The Rock ដែល​មិន​សូវ​មាន​អ្នក​ដឹង

7 months ago​ | ដោយ Phearak Chuon

Dwayne “The Rock” Johnson ជា​តារា​សម្ដែង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ស្រប​ពេល​ដែល​រឿង​ “Fate of the Furious” ដែលលោកសម្ដែង កំពុង​វាយលុក​ទីផ្សារ​ភាពយន្ត​នៅ​ទូទាំង​ពិភពលោក​។

អតីត​អ្នក​កីឡាកាស​រូប​នេះ​បាន​វិវត្ត​ខ្លួន​យ៉ាង​អស្ចារ្យ​ក្លាយ​ជា​តារា​សម្ដែង​ ក្នុង​វិស័យ​ហូលីវូដ​។ ថ្វី​ត្បិត​តែ​តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​មហាជន​ស្គាល់​ច្រើន​ ប៉ុន្តែ​ទាក់ទង​នឹង​ រឿងរ៉ាវ​ខ្លះ​នៅ​ពី​ក្រោយ​ភាព​ល្បីល្បាញ​ គឺ​កម្រ​មាន​អ្នក​ដឹង​ឡើយ​។ ការ​ពិត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំនួន​ ៨របស់់តារា The Rock គឺ​៖

១. លោក​ធ្លាប់​បំបែកឯកត្តកម្មពិភពលោក “Guinness World Record”

កាល​ពី​ឆ្នាំ​ ២០០២​ The Rock បាន​ទទួល​ “Guinness World Record” ដោយ​សារ​បំបែក​ឯកត្តកម្ម​ក្នុង​នាម​ជា​តារាសម្ដែង​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ដំបូង​គេ​ នៅ​ពេល​ដែល​លោក​សម្ដែង​ក្នុង​រឿង​ “The Scorpion King”។ ចំណូល​ដែល​លោក​ទទួល​បាន​ពេល​នោះ​គឺ​ រហូត​ទៅ​ដល់​ ៥,៥​លាន​ដុល្លារ។

២. The Rock មិនមែន​ជា​ឈ្មោះ​ដំបូង​ នៅ​លើ​រេញ​របស់​លោក​ទេ​

អ្នក​គាំទ្រ​ភាគ​ច្រើន​ ពិត​ជា​មិន​បាន​ដឹង​ទេ​ថា​ការ​ពិត​ ឈ្មោះ​លើ​រេញ​ដំបូង​គេ​របស់​ Dwayne គឺ​ “Flex Kavana” ហើយ​ “The Rock” គឺ​ជា​ឈ្មោះ​ដែល​ទើបតែ​ប្ដូរ​ក្រោយ​មក​ទៀត​ទេ​។

៣ The Rock ធ្លាប់​លេច​មុខ​លើ​សៀវ​ភៅរបស់ New York Timesដែល​លក់​ដាច់​ជាង​គេ​

សៀវភៅ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ កាល​ពី​ឆ្នាំ​ ២០០០​ ដែល​ពេល​នោះ​ លោក​មិន​ទាន​ល្បី​ដូច​ឥលូវ​ទេ​ ប៉ុន្តែ​ចំនួននៃការទិញ គឺ​កើន​ឡើងខ្ពស់​សឹងមិនគួរឲ្យជឿ។

៤. ពីងពាង​ជា​សត្វ​ដែល​លោក​ខ្លាច​បំផុត​

អាច​ថា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​មួយ​ដែរ​ ដែល​ថា​អតីត​អ្នក​កីឡាកាស​ មាឌ​មាំ​អង់អាច​រូប​នេះ​ ខ្លាច​​សត្វ​ពីងពាង​យក្ស​ជាង​គេ​។

៥. ជាបុរសដែលមានចិត្តល្អ

Dwayne Jonhson គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ចិត្ត​ល្អ​ ចំពោះ​មនុស្ស​ទូទៅ​ ក៏​ដូច​ជា​គ្រួសារ​របស់​ខ្លួន​។ ទង្វើ​ល្អ​របស់​លោក​ត្រូវបាន​ឃើញ​ជា​ញឹកញាប់ ឧទាហរណ៍ជាក់ស្ដែងលោក​តែង​ផ្ដល់​ឱកាស​ដល់​ជីដូនមួយ​ ដែល​មាន​ឈ្មោះ​ថា​ “Tanoai Reed” សម្ដែង​ជា​តួ​ជំនួស​របស់​លោក​។

៦. លោក​ទទួល​សម្ពាធ​ពេល​ក្លាយ​កីឡាកាស​ពី​គ្រួសារ​

Dwayne Jonhson​ បាន​ពុះ​ពារ​ខ្លាំង​ណាស់​ ក្នុង​វិស័យ​កីឡាកាស​ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក​ ហាក់​មិន​ចង់​ឲ្យ​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​ឡើយ​។

៧. Dwayne ធ្លាប់​បញ្ចុះបញ្ចូល​ឪពុក​ និង​ជីតា​របស់​ខ្លួន​ឲ្យ​ចូល​ប្រកួត​ក្នុង​ WWE

កាល​ពី​ឆ្នាំ​ ២០០៨​ Dwayne Jonhson បាន​បញ្ចុះ​បញ្ចូល​ Rocky Johnson (ឪពុក) និង​ Peter Fanene Maivia (ជីតា) ឲ្យ​ចូល​រួម​ WWE ជាមួយ​ខ្លួន​ដែរ​ ។ គួរ​រំលឹក​ផង​ដែរ​ថា​ ទាំង​ឪពុក​ និង​ជីតា​របស់​ តារា​ប្រុស​រូប​នេះ​ក៏​ជា​អតីត​អ្នក​កីឡាកាស​ដែរ​៕

ប្រភពពី៖ Baykdang

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77