v9
V9BET

លោក ទេព ឡុងរចនា ប្រាប់​មូល​ហេតុ​ទ័ព មិន​អាច​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ​ព្រះ​ខ័​ន​រាជ​បាន​យប់​មិញ

2 years ago​ | ដោយ Cambosport_Admin

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផល ០-០ ដ៏តានតឹងកាលពីយប់មិញ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ បានបង្ហើបប្រាប់មូលហេតុមួយចំនួន ដែលកូនក្រុមមិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងបាន នៅក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា កាលពីយប់មិញ។

លោក ទេព ឡុងរចនា បាននិយាយក្រោយបញ្ចប់ការប្រកួតថា ដោយសារការប្រមូលផ្ដុំក្រោយបញ្ចប់បុណ្យចូលឆ្នាំថ្មី ហាក់មានការយឺតយ៉ាវបន្ដិច ទើបធ្វើឲ្យកម្លាំងរបស់កីឡាករស្ដារមកមិនបានគ្រប់គ្រាន់ និងទាន់ពេល សម្រាប់ការប្រកួតនេះ។

ដូច្នេះហើយទើបកីឡាករមិនសូវមានកម្លាំងពេញលេញ ដើម្បីរកគ្រាប់ស៊ុតបញ្ចូលទី។ តែយ៉ាងណាលោកពិតជាពេញចិត្ត ចំពោះការប្រកួត ដែលបញ្ចប់ដោយភាពតានតឹងនេះ បើទោះបីក្រុមទាំងពីររកបាន ១ពិន្ទុម្នាក់ក្ដី។

គួរបញ្ជាក់ថា ការពារជាតិ ប៉ះព្រះខ័នរាជស្វាយរៀងយប់មិញ គឺជាគូឯកប្រចាំសប្ដាហ៍ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ ជាមួយនឹងការបញ្ចប់ដោយលទ្ធផល ០-០ នោះដែរ បានធ្វើឲ្យក្រុមទាំងពីរ រក្សាតំណែងរៀងៗខ្លួន ដោយក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង និងមាន ២០ពិន្ទុ ខណៈក្រុមក្រសួងការពារជាតិតាមពីក្រោយមាន ១៨ពិន្ទុ។ នេះបើគិតត្រឹមសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ៕

ប្រភព៖ Khmertalking

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.