v9
V9BET

សប្ដាហ៍នេះ ក្រុម Top-4 ប៉ះគ្នា ដឹងតែកក្រើក​លីគកំពូល​កម្ពុជា​តែម្ដង!

2 years ago​ | ដោយ Phearak Chuon

(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកការប្រកួត ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមួយសប្ដាហ៍កន្លងទៅ លីគកំពូលកម្ពុជាបានវិលត្រឡប់មកវិញ នាចុងសប្ដាហ៍នេះហើយ ជាមួយកម្មវិធីប្រកួត ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ពិសេសគឺការជួបគ្នារវាងក្រុមកំពុងឈរ លំដាប់កំពូលតារាង ៤ក្រុមចុងក្រោយ(Top-4)តែម្ដង ។

យោងតាមកម្មវិធីប្រកួត របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៣ ខែមេសានេះ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុមលេខ២ ក្រសួងការពារជាតិ នាវេលាម៉ោង ៦ល្ងាច លើទីលានស្ដាតចាស់ ។ នេះគឺជាគូឯកប្រចាំសប្ដាហ៍ ដែលអ្នកគាំទ្រកំពុងរង់ចាំទស្សនា ព្រោះក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំង និងត្រូវការឈ្នះរៀងៗខ្លួន ដើម្បីរក្សា និងដណ្ដើមកៅអីកំពូលតារាង លីកកំពូលកម្ពុជា សប្ដាហ៍ទី៨ ។


ដោយឡែក គូពិសេសមួយប្រកួតទៀត គឺជំនួបរវាងក្រុមឈរលេខ៣ បឹងកេតអែហ្វស៊ី ត្រូវជួបក្រុមលេខ៤ ណាហ្គាវើល ។ តាមពិតគូប្រកួតនេះ ត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសាស្អែក លើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែដោយសារបឹងកេត ទើបបញ្ចប់ការប្រកួត ជម្រុះពានរង្វាន់ AFC Cup 2017 ជាមួយក្រុម Johor របស់ម៉ាឡេស៊ី ក៏លើកការប្រកួតនេះ មកធ្វើឡើងនៅថ្ងៃទី២៣ ខែមេសាវិញ ។ ការប្រកួតនេះ ក្រុមទាំងពីរក៏ត្រូវការក ៣ពិន្ទុបន្ថែមមកពង្រឹងកៅអី Top-4 របស់ខ្លួនផងដែរ ព្រោះពិន្ទុនៅប្រផិតប្រផើយនៅឡើយ ។

ក្រៅពីការប្រកួតគូឯក និងគូពិសេសខាងលើ ក៏មាន៤ប្រកួតផ្សេងទៀត ត្រូវជួបគ្នាក្នុងសប្ដាហ៍ទី៨ នេះដែរ រួមមានក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ជួបក្រុមវេស្ទើនភ្នំពេញ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមអាស៊ីអឺរ៉ុប នៅលើទីលានស្ដាតចាស់ នាថ្ងៃទី២២ ខែមេសាស្អែកនេះ ។ រីឯ ២គូទៀត គឺអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ត្រូវជួបក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋាន RSN និងក្រុមគិរីវង់សុខសែនជ័យ បើកទ្វារកីឡដ្ឋានខេត្ត ទទួលក្រុម Cambodian Tiger ។

ចំពោះតារាងពិន្ទុបណ្ដោះអាសន្ន នៃការប្រកួត ៧សប្ដាហ៍កន្លងទៅ រួមមានក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៩ពិន្ទុ, ក្រុមក្រសួងការពារជាតិឈរលេខរៀងទី២ និងមាន១៧ពិន្ទុ, ក្រុមបឹងកេតអែហ្វស៊ី ឈរលេខរៀងទី៣ និងមាន ១៤ពិន្ទុ, ក្រុមណាហ្គាវើលឈរលេខ៤ និងមាន ១២ពិន្ទុ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន ឈរលេខ៥ និងមាន១១ពិន្ទុ៕

ប្រភពពី៖ Baykdang



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.