v9
V9BET

សម្តេច ហ៊ុន សែន ផ្តល់ជូនម្ចាស់មេដាយមាសពិភពលោកទាំងប្រាក់ និងបុណ្យស័ក្តិ

2 years ago​ | ដោយ Bopha

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ជូនម្ចាស់មេដាយមាសពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក អ៊ុក ស្រីមុំ នៅទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ បន្ថែមទៅលើប្រាក់រង្វាន់តាមអនុក្រិត្យរបស់ក្រសួងអប់រំ យុវជន និងកីឡាចំនួន១២០លានរៀល ចំពោះការឈ្នះមេដាយនេះ ហើយលោក សុខ ម៉ុង គ្រូបង្វឹកផ្នែកនារី ក៏ទទួលបានប្រាក់រង្វាន់ចំនួន១២០លានរៀលដូចគ្នានេះដែរ។

បានទៅលើការទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភសរុបចំនួន១៦០លានរៀលនេះ កីឡាការិនី អ៊ុក ស្រីមុំ ដែលជាមន្រ្តីមួយរូបនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទផងនោះ ត្រូវបានសម្តេច ហ៊ុន សែន ប្រកាសតំឡើងឋានន្តរស័ក្តិពីអនុវរសេនីយឯកទៅជាវរសេនីយត្រី។

នៅក្នុងពិធីជួបជុំអបអរម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ កីឡាករ ញ៉ែម បូរ៉ា ដែលបានចាប់ដៃជាមួយកីឡាការិនីវ័យក្មេង ស្រ៊ាង សុរ៉ាឃីម ក្នុងការឈ្នះមេដាយប្រាក់ លើវិញ្ញាសា២នាក់ទល់២នាក់(បុរស១ និងនារី១) ក្នុងការប្រកួតពិភពលោកនោះដែរ ត្រូវបានលោកនាយករដ្ឋមន្រ្តី បានប្រកាសតំឡើងឋានន្តរស័ក្តិពីអនុវរសេនីយឯកទៅជាវរសេនីយត្រី រួមជាមួយប្រាក់រង្វាន់ចំនួន៨០លានរៀល ហើយលោក អ៊ឹម ផាត ជាគ្រូបង្វឹកផ្នែកបុរស ក៏ទទួលបានប្រាក់រង្វាន់៨០លានរៀល ផងដែរ។

ចំណែកកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានប្រាក់រង្វាន់៨០លានរៀលដែរ ព្រមទាំងទទួលបានអាហារូបករណ៍រៀន នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរហូតចប់ថ្នាក់បរិញ្ញាបត្រទៀតផង ហើយបន្ថែមលើនេះ លោក សុខ ម៉ោង,ញ៉ែម បូរ៉ា, ស្រ៊ាង សុរ៉ាឃីម, លោក សូម៉ៃ សុខគា ប្រធានប្រតិភូ, លោក ហ៊ុន សាមុត អនុប្រធានប្រតិភូ ព្រមទាំងកីឡាករជាម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៦ សុខ ច័ន្ទមាន ដែលមិនដណ្តើមបានមេដាយ សម្រាប់ការប្រកួតលើកនេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចហ៊ុន សែន ផងដែរ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.