v9
V9BET

PNN ដាក់ ឡុង សុភី ឲ្យសងសឹក Thav Oulan ជំនួសជើងខ្លាំងកម្ពុជា

2 years ago​ | ដោយ Bopha

កីឡាករនិយមប្រើស្នៀតជង្គង់ ឡុង សុភី ត្រូវបានអ្នកគ្រប់គ្រងសង្វៀន PNN ដាក់ឲ្យឡើងប្រកួតជាមួយជើងខ្លាំងរបស់ឡាវ Thav Oulan នាជំនួបនៅយប់ថ្ងៃអាទិត្យ ខាងមុខនេះ រីឯជើងថ្មី ខាំ ខ្លានាង ក៏ត្រូវជួបថៃ Petchari នាយប់ថ្ងៃនោះផងដែរ។

ការបង្ហាញខ្លួនរបស់ ឡុង សុភី លើកនេះ វាប្រៀបដូចជាការឡើងប្រកួតសងសឹងទៅលើ Thav Oulan ជំនួសជនរួមជាតិផងដែរ ពិសេស ឡុង សុវណ្ណឌឿន ដែលជាសិស្សប្អូនរបស់គេ ព្រោះកីឡាករឡាវម្នាក់នេះ ធ្លាប់បានយកឈ្នះ សុវណ្ណឌឿន ក្នុងការប្រកួតផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀន SEATV ថ្មីៗកន្លងមកនេះ ហើយ Thav Oulan ក៏ធ្លាប់បានយកឈ្នះជើងខ្លាំង រឿង សោភ័ណ្ឌ, ពុទ្ធ ឆាយរិទ្ធី និង អ៊ុំ ចំរើន ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់នេះផងដែរ។

យ៉ាងណាក៏ដោយ បើតាមកម្រិតនៃការប្រកួតរបស់ ឡុង សុភី ដែលមានភាពខ្លាំងតែទៅលើការប្រើជង្គង់នោះ គឺពិបាកយកឈ្នះ Thav Oulan ណាស់ ព្រោះជើងខ្លាំងរបស់ឡាវម្នាក់នេះ អាចវាយបានគ្រប់ស្ថានភាព ខណៈក្បាច់ទាញចាប់បុកជង្គង់របស់គេ ចង់មានប្រសិទ្ធភាពជាងក្បាច់ជំនាញជង្គង់របស់ ឡុង សុភី ទៅទៀត។ បន្ថែមលើនេះ Thav Oulan អាចមានប្រៀបលើឡុង សុភី ផ្នែកកម្លាំង ព្រោះគេមានកម្លាំងថេរបាន៥ទឹកល្អណាស់ ហើយការវាយកែងរបស់គេ ក៏អាចនឹងធ្វើឲ្យ ឡុង សុភី មានបញ្ហាផងដែរ។

ចំណែកកីឡាករ ខាំ ខ្លានាង ក្លិបរ៉ាហាប់ស្វាយប៉ាក នឹងត្រូវប្រកួតជាមួយថៃ Petchari ក្នុងទម្ងន់៥១គីឡូក្រាម។ គេនៅមិនទាន់ដឹកថាថៃម្នាក់នេះ មានសមត្ថភាពប្រកួតកម្រិតណានោះទេ ប៉ុន្តែគេនៅតែជឿថា គូមួយនេះអាចនឹងល្អមើលជាងគូ ឡុង សុភី និង Thav Oulan ព្រោះ ខាំ ខ្លានាង ដែលកំពុងមានទឹកចិត្តប្រកួតខ្លាំង ជាមួយការទទួលបានឱកាសឡើងប្រកួតអន្តរជាតិជាបន្តបន្ទាប់នោះ បានត្រៀមចិត្តរួចជាស្រេច ដើម្បីឡើងប្រកួតលើកនេះ។

ចំណែកកីឡាករមានបទពិសោធប្រកួតល្អបង្គួរចំនួន៤នាក់ទៀត ក៏នឹងត្រូវដាក់ឲ្យប្រកួតគ្នា នៅយប់ថ្ងៃអាទិត្យ លើសង្វៀន PNN នោះផងដែរ ដោយក្នុងនោះ រិន សារដ្ឋ ក្លិបកងទ័ពជើងទឹក ត្រូវជួប មាស សុជាតិ មកពីខេត្តបន្ទាយមានជ័យ ក្នុងទម្ងន់៦៥គីឡូក្រាម ហើយ ឡុង ឡា ក្លិបអប់រំកាយស្រុកអន្លង់វែង ត្រូវប្រកួតក្នុងទម្ងន់៦០គីឡូក្រាមជាមួយ លាស់ យីន របស់ក្លិបសម្រែករាជសីហ៍៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.