v9

លោក​គ្រូ​ ឈិត​ សារឹម​ និងអតីតស្តេចប្រដាល់​​ អេ ​ភូថង​ ជាអ្នកបង្ហាត់អ្នកប្រដាល់ ៦រូប ត្រៀមទៅប្រកួតនៅសុីហ្គេម

1 year ago​ | ដោយ Phearak Chuon

គ្រូ​ជម្រើស​ជាតិ​កីឡា​ប្រដាល់​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មាន​២រូប​គឺ​ លោក​គ្រូ​ ឈិត​ សារឹម​ និង​លោក​គ្រូ​ អេ ​ភូថង​ ហើយលោកគ្រូ​ទាំង​ពីរ​មាន​តួនាទី​ជា​អ្នក​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ​២០១៧​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី។ ​​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​មាន​ដូច​ជា​ ម៉ឺន​ សុភា​, មឿន សុខហ៊ុច​, ឡៅ​ ចន្រ្ទា​, យ៉េន​ ឌីណា​, ឡៅ​ ចិត្រា​ និង​ សុខ​ ទូ​ ជា​ដើម៕​

​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរលោក​គ្រូ​ ឈិត​ សារឹម និងអតីអធីរាជប្រដាល់អេ​ ភូថង​ បានលើក​ឡើង​ពី​ផល​លំបាក​មួយ​ចំនួន​ពី​ការ​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ​នា​ពេល​បច្ចុប្បន្ន​និយាយ​ថា៖​ សម្រាប់​បញ្ហា​ចម្បង​ចំពោះ​ការ​បង្ហាត់​បង្រៀន​កីឡាករ​ជម្រើស​ជាតិ​នោះ​គឺ​ ពេល​វេលា​តែ​ម្ដង​ ដោយ​មើល​ឃើញ​ថា​កីឡាករ​ជម្រើស​ជាតិ​សព្វ​ថ្ងៃ​នេះ​ ពួកគេ​មាន​ការ​មមាញឹក​ច្រើន​មិន​សូវ​ជុំ​គ្នា​នោះ​ទេ។​ កីឡាករ​ទាំង​នោះ​ពេល​ខ្លះ​ត្រូវ​ឡើង​វ៉ៃ​តាម​ប៉ុស្តិ៍​ និង​ពេល​ខ្លះ​ទៀត​ជាប់​រវល់​រឿង​ផ្ទាល់​ខ្លួន​ ហើយ​ជួន​ការ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​អី​ជា​ដើម៕

​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែអេ​ ភូថង កំពុងហ្វឹកហាត់កូនសិស្ស

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.