v9
V9BET

Barcelona ធ្លាក់ចេញពី Champions League ក្រោមស្នាដៃ Juventus (មានវិដេអូ)

2 years ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Neymar បានដើរចេញពីទីលានប្រកួតទាំងទឹកភ្នែក ខណៈដែលក្រុមសេះបង្កង់ Juventus បានធ្វើឲ្យ Barcelona ទទួលបានត្រឹមលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Camp Nou កាលពីថ្ងៃពុធ ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៣-០។

ក្រុម Barca ធ្លាប់បានធ្វើការស្រោចស្រង់ពីការរងបរាជ័យ ៤-០ ក្នុងការប្រកួតជើងទី១ពេលប្រកួតជាមួយនឹងក្រុម Paris Saint-Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៦-១ នៅលើទឹកដីខ្លួនឯង។ ប៉ុន្តែ ក្រុម Juventus បានបង្ហាញពីមូលហេតុដែលពួកគេបានក្លាយជាក្រុមមានតំបន់ការពារដ៏រឹងមាំបំផុតក្នុងយុទ្ធនាការនេះ ខណៈដែលខ្សែប្រយុទ្ធ Lionel Messi, Luis Suarez និង Neymar សុទ្ធសឹងមិនអាចរកគ្រាប់បាល់បញ្ចូលទី ស្របពេលក្រុមយក្សរបស់អ៊ីតាលីមួយនេះ បានបំពេញការសងសឹកចំពោះការរងបរាជ័យរបស់ពួកគេក្នុងការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៥។

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឲ្យដឹងថា៖ «ក្នុងការមិនបណ្តោយឲ្យមានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតពីរលើកពេលប្រកួតជាមួយនឹងក្រុម Barcelona បង្ហាញពីកម្រិតបច្ចេកទេសរបស់ក្រុមនេះ។ ពួកគេមានឱកាសច្រើននៅកីឡដ្ឋាន Turin ជាងដែលពួករកបាននៅរាត្រីនេះ។ ក្រុមនេះបានការពារយ៉ាងរឹងមាំ»។ Juventus នឹងត្រូវចូលរួមជាមួយនឹងក្រុម Real Madrid, Atletico Madrid និង Monaco ការក្នុងការចាប់ឆ្នោតនៅថ្ងៃសុក្រ ស្អែកនេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Luis Enrique គ្រូបង្វឹករបស់ Barca បានឲ្យដឹងថា៖ «យើងបានព្យាយាមអស់ពីសមត្ថភាពរបស់យើង ប៉ុន្តែ យើងមិនអាចរកផ្លូវក្នុងការស៊ុតបាល់បញ្ចូលទី។ យើងលេងមិនបានល្អឡើយក្នុងតង់ទី១នៅទីក្រុង Turin។ ខ្ញុំនឹងចងចាំអ្វីដែលបានកើតឡើងក្នុងតង់ទី១នៅទីនោះ»៕

ប្រភពព័ត៌មាន៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.