v9
V9BET

Sergio Ramos​ ថា៖ Real Madrid រង់ចាំស្វាគមន៍​ Antoine Greizmann ជានិច្ច

2 years ago​ | ដោយ Phearak Chuon

​ខ្សែ​ការពារសញ្ជាតិអេស្ប៉ាញវ័យ៣០ឆ្នាំ Sergio Ramos នឹងជាប្រធានក្រុមរបស់សេ្តចស Real Madrid ដែលមានគ្រូបង្វឹកលោក Zinedine Zidane បានលើកឡើងថា៖ ក្លឹបនឹងស្វាគមន៍ខ្សែបម្រើ Antoine Greizmann របស់ក្លឹប Atlético Madrid ជានិច្ច ប្រសិនបើរូបគេសម្រេចចិត្ត ផ្ទេរមកកាន់ទឹកដី Bernabeu។

កាលពីពេលថ្មីៗ កីឡាករសញ្ជាតិបារាំងមានវ័យ២៦ឆ្នាំ Greizmann ត្រូវបានលេចពាក្យចចាមអារ៉ាម ក្នុងការផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid និងក្លឹបបីសាចក្រហម Manchester United ស្រពពេលដែលរូបគេ បាននិយាយថា <<នឿយហត់នឹងការលើកឡើងទាំងអស់នេះ>>។ Greizmann ត្រូវបានគេជំរុញក្នុងការផ្ទេរទៅលេងឲ្យក្លឹប ដែលកំពុងឈរនៅលើកំពូលតារាង ក្របខណ្ឌអេស្ប៉ាញមួយនេះ ដោយរូបគេបានសារភាពថា នឹងពិចារណាពីវាម្តងទៀត។

បើយោងតាមសំដីរបស់ប្រធានក្រុម Ramos បាននិយាយថា៖ Greizmann គឺជាកីឡាករល្អម្នាក់ ដែលបានអភិវឌ្ឍន៍ខ្លួន បានយ៉ាងលឿន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះហើយរូបគេក៏អាចក្លាយជាកីឡាករកំពូលក្នុងវិស័យបាល់ទាត់នេះផងដែរ។ Real Madrid នឹងបើកទ្វាស្វាគមន៍ជានិច្ច សម្រាប់កីឡាករដែលមានសមត្ថិភាពមួយនេះ៕

ប្រភព៖ Goal



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.