v9
V9BET

អ្នក​​ប្រដាល់​​លំដាប់​​ជួរ​​មុខ​​កម្ពុជា ​ម៉ឺន សុភា បង្ហើប​​ប្រវត្តិ​​មុន​​ហក់​​ប្រឡូក​​អាជីព​​​លើ​​សង្វៀន

2 years ago​ | ដោយ Phearak Chuon

អ្នក​​ប្រដាល់​​លំដាប់​​ជួរ​​មុខ​​កម្ពុជា ​ម៉ឺន សុភា ​បង្ហើប​​ប្រវត្តិ​​មុន​​ហក់​​ប្រឡូក​​អាជីព​​​លើ​​សង្វៀន​​ថា ​ធ្លាប់​​ជា​​សន្តិសុខ​​យាម​​ ឡាន ​ម៉ូតូ នៅ​ក្លិប​​ប្រដាល់​​មួយ​​កន្លែង ​​អំឡុង​​​​៧​​ឆ្នាំ​​មុន។​​ប៉ុន្តែ​​ដោយ​​កាយ​សម្បទា​​​ខ្លួន​​​អំណោយ​ផ​ល ​រួ​ម​​​ទាំង​​​​មាន​​និស្ស័យ​​​​លើ​​​គុន​​ខ្មែរ​​មួយ​​​នេះ ក៏​​ស​ម្រេច​​ចិត្ត​​ហ្វឹក​ហាត់​​ប្រដាល់​​ផង និ​ង​ ​ធ្វើ​​ការ​​ជា​​សន្តិសុខ​​​ផង​តែម្ដង ​ចាប់​​ពី​​ពេល​នោះម​ក​​។​ ហើយបច្ចប្បន្នជាកូនសិស្សរបស់លោក​គ្រូ​ ធន់​ សុភា​។

អ្នក​​ប្រដាល់​​លំដាប់​​ជួរ​​មុខ​​កម្ពុជា ​ម៉ឺន សុភា

​​អ្នក​ប្រដាល់​​ប្រភព​​ពី​​ខេត្ត​​កណ្ដាល​​រូប​​នេះ ​​រម្លឹ​កថា ​​ក្រោយ​ហ្វឹកហា​ត់​​សាក​ល្បង​​មួយ​​រយៈ គ្រូ​​បង្វឹក​​​ប្រចាំ​​ក្លិប​​​​លោក ​ភេ ឌី ​ក៏​ជំរុញ​​​បន្ថែម​ រហូត​​ខ្លួន​​រួច​​ចាប់​ផ្ដើម​​​ឡើងរេ​ញ តែ​ម្ដង​​។​ហើយ ​ម៉ឺន សុភា ​​ប្រឡូក​​អាជីព​​ប្រដាល់​ ​ចាប់​​តាំង​​​ពី​​អំឡុង​​ឆ្នាំ​​២០១០​ មកម្លេះដោយ​ចាប់​ផ្ដើម​​ហ្វឹ​កហាត់​​​នៅ​​ក្លិប​​ប្រដាល់​​ ខាងលើ។​ អ្នក​ប្រយុទ្ធ​​វ័យ​​២៥​​ឆ្នាំ​​រូប​​នេះ ​​មាន​​ស្ថិតិ​​ប្រកួត​​ជិត​​៧០​​លើក ​ចាញ់​​តែ​​៩​​លើក​​ប៉ុណ្ណោះ ហើ​យ​​នៅថ្ងៃ​ទី១៥​​មេសា​​នេះ ​ម៉ឺន សុភា និង ជើង​ខ្លាំង សេន ប៊ុនថេន និង ឡៅ ចន្ទ្រា ត្រូវ​​​ប្រកួត​​មិត្តភាព​​អន្តរជាតិ​នៅ​ប្រទេស​បារាំង៕

លោក​គ្រូ​ ធន់​ សុភា

សូមទស្សនាវិដេអូរវាងមុឺន សុភា និង ថៃ​​ Mar 6, 2017

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.