v9
V9BET

ជើងខ្លាំងទាំង៣ របស់កម្ពុជា ហោះទៅវ៉ៃដណ្តើមខ្សែក្រវាត់នៅបារាំង ថ្ងៃនេះ (មានវិដេអូ)

2 years ago​ | ដោយ Jerry Jr

កីឡាករជើងខ្លាំងរបស់កម្ពុជា៣នាក់រួមមាន ឡៅ ចន្ទ្រា ម៉ឺន សុភា និងអ្នកប្រដាល់ជើងចាស់ សេន ប៊ុនថេន នឹងត្រូវធ្វើដំណើរដោយន្តហោះបោះពួយទៅកាន់ប្រទេសបារាំង នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយអ្នកប្រដាល់បារាំង ក្នុងព្រឹត្តិការណ៍ Rahu Fight Gala Intercontinentak de Boxe Khmer នៅថ្ងៃទី១៥ ខែមេសា ដែលរៀបចំឡើងដោយក្លិបប្រដាល់គុនខ្មែរនៅប្រទេសបារាំង។

នេះជាការចេញទៅប្រកួតតាមផ្លូវការ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ហើយមន្រ្តីកីឡាបានលើកឡើងថា ការប្រកួតនេះ វាជាឱកាសដ៏សំខាន់សម្រាប់ឲ្យកីឡាករកម្ពុជា បានពង្រឹងសមត្ថភាពកាន់តែល្អប្រសើរ ពិសេស ឡៅ ចន្ទ្រា និង ម៉ឺន សុភា ព្រោះអ្នកទាំង២នេះ ជាកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ សម្រាប់ត្រៀមទៅការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយថា៖«ការចេញទៅប្រកួតនៅបារាំងរបស់កីឡាករកម្ពុជាទាំង៣នាក់នេះ គឺគ្រប់យ៉ាងបានរៀបរយតាមផ្លូវច្បាប់ទាំងអស់ ដោយគ្មានចំណុចណាខុសឆ្គងឡើយ ហើយខ្ញុំរីករាយ និងគាំទ្រសេវាចេញប្រកួតអន្តរជាតិនេះ ព្រោះតាមរយៈការប្រកួតនេះ នឹងជួយពង្រឹងសមត្ថភាពកីឡាកររបស់យើង ហើយជាងនេះទៅទៀត ពួកគេនឹងទទួលបាននូវប្រាក់ចំណូលច្រើនពីការប្រកួតនេះ គឺច្រើនជាងការប្រកួតនៅក្នុងស្រុក»។

បើតាមបដារូបភាពទាក់ទងនឹងការប្រកួតនេះ បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា នឹងត្រូវប្រកួតជាមួយជនជាតិបារាំង Celestin Mendes ក្នុងទម្ងន់៦៣គីឡូក្រាម ឯ ម៉ឺន សុភា ត្រូវប៉ះបារាំង Pennington Lawson ក្នុងទម្ងន់៦៨គីឡូក្រាម ខណៈ សេន ប៊ុនថេន ត្រូវប្រកួតជាមួយបារាំង Kevin Yapi ក្នុងទម្ងន់៧៤គីឡូក្រាម ហើយ សេន ប៊ុនថេន បានប្រាប់ថា នេះជាការប្រកួតដណ្តើមខ្សែក្រវាត់ គឺអ្នកឈ្នះនឹងទទួលបានខ្សែក្រវាត់តែម្តង៕

វិដេអូដោយ Sabaysprort

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.