v9
V9BET

Juventus ខិតកាន់តែជិត ក្នុងការលើកពាន Calcio SerieA ៦រដូវកាលជាប់គ្នា

2 years ago​ | ដោយ Phearak Chuon

ក្រុម Juventus រដូវកាល ២០១៦-២០១៧ សប្តាហ៏ទី២៩ មាន៨ពិន្ទុលើក្រុមលេខ២ Roma និង លេខ៣ Napoli ចំនួន១០ពិន្ទុ បន្ទាប់ពីផ្តួលក្រុម Samdoria កាលពីសប្តាហ៏កន្លងទៅ និងស្ថិតយ៉ាងប្រកៀក ក្នុងការបំបែកកំនត់ត្រាលើកពាន Calcio SerieA របស់អ៊ីតាលី 6រដូវកាលជាប់ៗគ្នាតែម្តង។

គ្រូបង្វឹក Juventus Massimilano Allegri)
ជ័យជំនះ១-០ លើក្រុម Sampdoria កាលពីសប្តាហ៏ទី២៩នេះ បានត្រួសត្រាយផ្លូវអោយ ក្រុមជើងឯក Serie A5 សម័យរបស់លោក Massimiliano Allegri មួយនេះ ស្ថិតយ៉ាងប្រកៀកប្រកិតក្នុងការរក្សាដំណែងជើងឯករដូវកាលនេះបានបន្តទៀត ហើយក៏ជាក្រុមដែលកម្រមានក្រុមណាផ្តួលគេបាននៅក្នុងដីណាស់ក្នុងរដូវកាលនេះ។

កីឡាករឆ្នើមJuan Cadrado

ក្រុមរហ្សសនាមស្រី្តជរា Juventus នៅតែរក្សាភាពខ្លាំងរបស់ខ្លួនបន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកឆ្នើមសញ្ជាតិ Italy លោក Antonio Conte កាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងដឹកនាំក្រុម Chelsea នាំមុខកំពូលតារាង English Premier Ship នាពេលបច្ចុប្បន្ន ។ លោក Allegri បានដឹកនាំបន្តពីលោក Conte និងបានជួយក្លឹប អោយលើកពាន Calcio SerieA 2រដូវកាលជាប់គ្នា(2014-2015-2015-2016) ខណៈដែលលោក Conte បានដឹកនាំក្លឹបអោយឈ្នះពានជាប់គ្នា3ឆ្នាំកាលពីរដូវកាល (2011-2012,2012-2013,2013-2014) ។

អ្នកចាំទីជើងចាស់ ​ Buffon

ក្លឹប Juventus និងត្រូវគេរំពឹងថា អាចនិងឈ្នះពានធំៗនៅក្នុងស្រុកយ៉ាងហោចណាស់ក៏ពីរដែរ ក្នុងនោះមានពាន Calcio SerieA និង ពាន Coppa Italy ដែលកាលពីជើងទី១ទើបតែទទួលជ័យជំនះលើក្រុម Napoli ដោយលទ្ធផល៣-១ និងត្រៀមទៅសួរសុខទុក្ខក្រុម Napoli ជើងទី២ផងដែរ។ក្រុម Juventus មានកីឡាករឆ្នើមៗជាច្រើនដែលមិនមានរបួសនិងកំពុងនៅរង់ចាំជួយក្រុមមានដូចជា Gonzalo Higuain , Juan Cadrado, Paolo Dybala, Sami Khedeira, និង អ្នកចាំទីឆ្នើម Buffon។

ប្រភព:Dailymail Sport (អត្ថបទៈ ប៉ូលីន)



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.