v9
V9BET

បុណ្យទន្លេបញ្ចប់ជាស្ថាពរ ខណៈកីឡា ៩ប្រភេទទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ

2 years ago​ | ដោយ Phearak Chuon

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអបអរពិធីបុណ្យទន្លេលើកទី៣ បានបញ្ចប់ដោយជោគជ័យហើយបន្ទាប់ពីបានដំណើរការអស់រយៈពេល​ ៣ថ្ងៃរួចមកនៅខេត្តស្ទឹងត្រែង ដោយក្នុងចំណោមនោះមានកីឡា ៩ប្រភេទដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋនៅទីនោះរួមទាំងភ្ញៀវទេសចរណ៍ផងដែរ។

នាឆ្នាំនេះគណៈកម្មការរៀបចំបានសម្រេចដាក់កីឡាចំនួន ១១ប្រភេទដើម្បឲ្យប្រកួត និងសម្ដែងរួមមាន ចំបាប់, ល្បុក្តតោ, ប្រដាល់គុនខ្មែរ, ទាញព្រ័ត្រ, បាល់ទាត់, បាល់ទះ, រត់ប្រណាំង, ប្រណាំងកង់, វាយសី,។

ជាមួយគ្នានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានវាយតម្លៃថា អ្នកចូលរួមទស្សនា និងគាំទ្រការប្រកួត និងសម្ដែងកីឡានៅខេត្តស្ទឹងត្រែង មានចំនួនប្រហាក់ប្រហែលនឹងបុណ្យទន្លេនៅខេត្តក្រចេះ និងខេត្តកំពង់ចាម ហើយតាមរយៈការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានធ្វើឲ្យការប្រកួត និងសម្តែងកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ដំណើរការយ៉ាងរលូន និងកាន់តែអធិកអធម។

ក្នុងចំណោមកីឡាទាំងនេះ កីឡាបាល់ទាត់ និងបាល់ទះដែលមានការចូលរួមពីក្រុមបាល់ទាត់ និងបាល់ទះរបស់ប្រទេសឡាវទើបតែបញ្ចប់កាលពីថ្ងៃទី២៦ ខែមីនាម្សិលមិញដោយបានឆ្លងកាត់ការប្រកួតអស់រយៈពេលពីរថ្ងៃកន្លះរួចមក ក្នុងនោះជើងឯកផ្នៃកបុរសបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុមវីរៈ ៧០១។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត។

ដោយឡែក ការប្រកួតបាល់ទះជើងឯកផ្នែកបុរសបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច។ ចំណែកផ្នែកនារីជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់៕

ប្រិយមិត្ត Cambosport ទាំងអស់ដោយសារ Page នេះមានបញ្ហាមិនអាចផុសរូបមួយរយៈ ដូចនេះសូមចូលទៅតាមនៅលើ Page CambosportVDO នឹង បច្ចេកវិទ្យានិងកីឡាជាតិអន្តរជាតិ បាន (សូមអរគុណដែលបានតាមដានព៌តមាននៅលើ Website នឹង Page របស់ខ្ញុំ)

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.