v9

ហង្សក្រហម Liverpool​ ត្រៀមលុយ ៧៥​លាន​អឺរ៉ូ​ សំរាប់ទិញ James Rodriguez ពី Real Madrid

2 years ago​ | ដោយ Phearak Chuon

អ្នកចាត់ការទូទៅលោក Jürgen Klopp សញ្ជាតិអាល្លឹម្មង់វ័យ៤៩ឆ្នាំរបស់ក្លឹបហង្សក្រហម Liverpool បានជឿរជាក់​ថា៖ ក្លឹប​នឹង​អាច​ចុះ​ហត្ថលេខាទិញយកខ្សែ​បម្រើ​ប្រយុទ្ធ​ James Rodriguez បាន​នៅ​រដូវ​កាល​ក្រោយ​ បើ​សិន​ជា​ក្លឹប​នេះមាន​កៅអី Champions League។

ខ្សែ​បម្រើ​ប្រយុទ្ធ​ James Rodriguez

កីឡាករ James Rodriguez មិន​សូវ​ជាប់បានជាប់ជា​ជម្រើស​ដំបូង​ប៉ុន្មាន​ទេ​ជាមួយ​ក្រុម​ Real ពេល​បច្ចុប្បន្ន ដែលគ្រប់គ្រងដោយលោក Zinedine ​Zidane សញ្ជាតិបារាំងនឹងមានវ័យ៤៤ឆ្នាំ​។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​​ រូបនេះនៅសល់​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ​២០២០ ហើយ​បើ​សិន​មាន​ការ​ចាកចេញ​មែន​នោះ​រូប​គេ​អាច​មាន​តម្លៃ​ប្រមាណ​៧៥​លាន​អឺរ៉ូ​ ប៉ុន្តែ​នឹង​ទៅ​​ក្លឹប​ណា​ដែល​លេង​នៅ Champions League ប៉ុណ្ណោះ៕

ខ្សែ​បម្រើ​ប្រយុទ្ធ​ James Rodriguez

បើយោងតាមលោក ​Zidane បានបង្ហើបប្រាប់ថា៖ ទោះជាយ៉ាង​ណា​ក៏​ដោយ​​ពេល​នេះ​ការ​ទិញ​យក​ Rodriguez អាច​នឹង​កើត​មានឡើង​ដោយ​សារ​ក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុង​តែចាប់​អារម្មណ៍​ចង់​បានខ្សែបម្រើកណ្ដាល​វ័យ២៦ឆ្នាំ Eden Hazard​ សញ្ជាតិប៊ែលហ្សិក​ របស់ក្រុមតោខៀវ Chelsea FC ព្រមទាំងមានប្រាក់ខែ ១០.៤ million GBP តាំងពីឆ្នាំ២០១៥មកម្លេះ។​ កន្លង​មក​ក្លឹប​ដែល​មាន​រហស្សនាម​ថា​ The Reds ធ្លាប់​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​​ តែ​ត្រូវ​ភាគី​ខាង​អេស្ប៉ាញ​បដិសេធ។​

ខ្សែបម្រើកណ្ដាល​  Eden Hazard​

ទស្សនាវិដេអូរបស់ James Rodriguez ស៊ុតបាល់បញ្ចូលទី

ប្រភពពី  mirror

ប្រិយមិត្ត Cambosport ទាំងអស់ដោយសារ Page នេះមានបញ្ហាមិនអាចផុសរូបមួយរយៈ ដូចនេះសូមចូលទៅតាមនៅលើ Page CambosportVDO នឹង បច្ចេកវិទ្យានិងកីឡាជាតិអន្តរជាតិ បាន (សូមអរគុណដែលបានតាមដានព៌តមាននៅលើ Website នឹង Page របស់ខ្ញុំ)

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.