v9
V9BET

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ រកបានជាង ៣.៦លានដុល្លារ តែចាយអស់ ៣.៥លានដុល្លារវិញ សល់តែជាង១៦ម៉ឺនដុល្លារក្នុងឆ្នាំ ២០១៦

2 years ago​ | ដោយ Bopha

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយថវិកាសម្រាប់ការអភិវឌ្ឍបាល់ទាត់ក្នុងឆ្នាំ២០១៦ អស់ជាង២លានដុល្លារ ប៉ុន្តែសហព័ន្ធមួយនេះ នៅតែសល់ទឹកប្រាក់ជាង១៦ម៉ឺនដុល្លារទៀត សម្រាប់យកទៅចំណាយនៅក្នុងសកម្មភាពឆ្នាំ២០១៧នេះ។

បើតាមការផ្ទៀងផ្ទាត់របាយការណ៍ចំណូល និងចំណាយប្រចាំឆ្នាំ២០១៦ ដែលត្រូវធ្វើក្នុងមហាសន្និបាត នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា សហព័ន្ធទទួលបានចំណូលចំនួន ៣ ៦៦៦ ៤៤២.៤៥ដុល្លារ សម្រាប់ឆ្នាំ២០១៦ ហើយប្រភពសំខាន់ៗ បានមកពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ចំនួន៥០ម៉ឺនដុល្លារ សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ចំនួន៦៣០ ៧៤៧ដុល្លារ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF ចំនួន៣២៥ ០៨៩ដុល្លារ និងសហព័ន្ធកីឡាបាល់ទាត់ជប៉ុន JFA ចំនួន២០០០០ដុល្លារ។

ក្រៅពីនោះ មានចំណូលមកពីការឧបត្ថម្ភពីក្រុមហ៊ុនក្នុងស្រុក និងសកម្មភាពផ្សេងៗរបស់សហព័ន្ធ មានចំនួន ២ ០២៨ ៤៨៥ដុល្លារ ជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋចំនួន ២៦០ ០៣៨ដុល្លារអាមេរិក និងជំនួយពីសប្បុរសជនចំនួន៦០ ០០០ដុល្លារផងដែរ។

យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចំណាយទៅលើសកម្មភាពកីឡាបាល់ទាត់ប្រចាំឆ្នាំ២០១៦អស់ចំនួន ៣ ៥០២ ៥១៣.៩២ដុល្លារវិញ និងនៅសល់ប្រាក់ចំនួន ១៦៣ ២៩៨.៥៣ដុល្លារ សម្រាប់យកទៅចំណាយក្នុងសកម្មភាពបាល់ទាត់ក្នុងឆ្នាំ២០១៧ ដែលសហព័ន្ធគ្រោងចំណាយអស់ ២ ២៨៩ ៨៨០ ដុល្លារ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.