v9

Real Madrid ​រក​បាន​៣​ពិន្ទុ​យ៉ាង​ស្រួល​​កាល​ពី​យប់​មិញបន្ទាប់ពីបំបាក់​​ម្ចាស់​ផ្ទះ​ Eibar (មានវិដេអូ)

2 years ago​ | ដោយ Phearak Chuon

ក្រុម​ខ្លាំង​​នៅ​លីគ​កំពូល​អេស្ប៉ាញ​ Real Madrid ​រក​បាន​៣​ពិន្ទុ​យ៉ាង​ស្រួល​​កាល​ពី​យប់​មិញ​ បន្ទាប់​ពី​​លត់​ដៃ​គូ​ចាស់​ដៃ​រៀង​ៗ​ខ្លួន​​ដើម្បី​ប្រដេញ​គ្នា​តំណែង​កំពូល​​​ក្នុង​សប្តាហ៍​ទី​២៦​នេះ។

​ក្រុម​អធិរាជ​ស្តេចស​ Real Madrid គ្មាន​វត្តមាន​តារា​ឆ្នើម​ Christiano Ronaldo និង​ Gareth Bale ឡើយ​ដោយ​ម្នាក់​មាន​បញ្ហា​របួស​ និង​ម្នាក់​ទៀត​ជាប់​បម្រាប​កាត​ក្រហម។ ទោះ​យ៉ាង​ណា​​ខ្សែ​ប្រយុទ្ធ​ Karim Benzema និង​ខ្សែ​បម្រើ​ James Rodriguez ព្រម​ទាំង​ Asenio សហការ​គ្នា​បាន​យ៉ាង​ល្អ​ដើម្បី​​បំបាក់​​ម្ចាស់​ផ្ទះ​ Eibar ដោយ​លទ្ធផល​​៤-១។

Benzema រក​បាន​២​គ្រាប់​នៅ​នាទី​ទី​១៤​ និង​២៥ ព្រម​ទាំង​ Assist ឲ្យ​ James Rodridguez ស៊ុត​ចូល​បាន​១​គ្រាប់​នៅ​នាទី​២៩​ ហើយ​ Rodridguez ក៏​ជា​អ្នក​ Assist ឲ្យ​ Benzema ស៊ុត​បាន​១​គ្រាប់​ដែរ។ ចំពោះ​ Marco Asensio ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​បង្កើត​ឱកាស​ជា​ច្រើន​លើក​ និង​ស៊ុត​បាន​សម្រេច​១​គ្រាប់​នៅ​នាទី​ទី​៦០​ បន្ទាប់​ពី​ James Rodridguez ស៊ុត​ប៉ះ​របាទី។ ចំណែក​ម្ចាស់​ផ្ទះ​ Eibar បាន​បំប៉ោង​សំណាញ់​ទី​របស់ Real បាន​១​គ្រាប់​ដែរ​ដោយ​កីឡាករ​ Jimenez Pena នៅ​នាទី​ទី​៧២។

Real Madrid​ vs Eibar

ប្រភពពី Real Madrid

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.