v9
V9BET

គុនខ្មែរ ល្បុក្កតោ កំពុង​បង្អួត​ទៅ​កាន់​ពិភពលោក យ៉ាងអស្ចារ្យ​ក្នុងព្រឹត្តិការណ៍​ដង្ហែ​ក្បួន នៅប្រទេស​សិង្ហបុរី

3 years ago​ | ដោយ Phearak Chuon

កាយវិការ​ទន់ភ្លន់ រាំ​ពត់ពែន ល្វត់ល្វន់ តាម​ក្បូរក្បាច់​សិល្បៈ​ដូនតា ដែល​ជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា តាមរយៈ​ ទម្រង់​ល្ខោន​ស្បែក​ធំ របាំអប្សរា ​​របាំកញ្ឆែ​ និង​គុនខ្មែរ ល្បុក្កតោ កំពុង​បង្អួត​ទៅ​កាន់​ពិភពលោក ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ​ឈីងហ្គេ របស់​ប្រទេស​សិង្ហបុរី។

khmermartial1

ការ​សម្ដែង​ទាំង​ក្នុង​ទឹក លើ​ដី ​និង​លើ​អាកាស (លើឆាកសម្តែង) ​របស់​​សិល្បករ និង​សិល្បៈការិនី​សរុប​ ៥១ នាក់ ក្នុង​ចំណោម​អ្នក​ចូលរួម​សម្ដែង​ ជិត ១ម៉ឺន​នាក់ មក​ពី​បណ្ដា​ប្រទេស​នានា​ដូចជា៖ ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ចិន កូរ៉េ និង​ជប៉ុន ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ ៦០០ ម៉ែត្រ។

khmermartial8

គោលបំណង​ដែល​សិង្ហបុរី ប្រារព្ធ​ពិធី​ដ៏​​ធំ​ចាប់​ពី​ថ្ងៃ​ទី ១០-១៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៧ ​​ទទួល​ភ្ញៀវ​ពី​បណ្ដា​ប្រទេស​ជិត​ជាង ជាង​១ម៉ឺន​នាក់​នេះ គឺ​ធ្វើ​ឡើង​ អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ផង និង ស្មារតី​ឯកភាព​ជាតិ​ខ្លួន​ផង។

khmermartial7

វត្តមាន​របស់​ក្រុម​សិល្បៈ​ខ្មែរ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ ​ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ ដែល​មាន​លោក ហ៊ុន ម៉ានី ​ជា​ប្រធាន និង​​កិច្ចសហការ​​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ រី​ឯ​ម្ចាស់​ផ្ទះ​សិង្ហបុរី តាម​ការ​គ្រោងទុក​ ​មេដឹកនាំ​កំពូលៗ​ក៏​ចូល​រួម ក្នុង​ពិធី​ដ៏​ធំ​នេះ​ដែរ មាន​ដូចជា លោកនាយករដ្ឋមន្រ្តី ​លី ស៊ានឡុង និង​លោកជំទាវ​ និង​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​សិង្ហបុរី។

khmermartial4

khmermartial2

khmermartial4

របាំអប្សរា(ជូនពរ)តំណាងអោយព្រះរាជាណាចក្រកម្ពុជា

khmermartial6

khmermartial3

របាំគ្រុឌតំណាងអោយពរជ័យ

khmermartial5

ប្រភពពី Baykdang

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.