v9
V9BET

កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា កំពុង​ជួបសំណេះសំណាល​ជាមួយ​ឯកអគ្គរាជ​ទូតជប៉ុន មុនចេញ​ទៅជប៉ុន ថ្ងៃទី​១២ កុម្ភៈ

3 years ago​ | ដោយ Phearak Chuon

(ភ្នំពេញ)៖ កីឡាករបាល់ទាត់លំដាប់កំពូលកម្ពុជា ចាន់ វឌ្ឍនាកា បានកំពុងតែជួបសំណេះសំណាលជាមួយនឹងឯកអគ្គ រាជទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា ទៅធ្វើដំណើរទៅប្រទេសជប៉ុនរយៈពេល ១ឆ្នាំ ទៅចូលរួមលេងក្នុងក្លឹបលីគលំដាប់ទី៣ Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើង។

camjapan1

នេះជាលើកទី១ ហើយសម្រាប់កីឡាករដែលមានវ័យទើបតែជាង ២០ឆ្នាំរបស់កម្ពុជាក្នុងការជួបសំណេះសំណាល ជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីយល់ដឹង ក៏ដូចជាទទូលអនុសាសន៍ខ្លះៗអំពីទំនៀមទម្លាប់ ក៏ដូចជា ការរស់នៅរបស់ប្រជាជនជប៉ុនពីមន្រ្តីទូតខាងលើ។

camjapan2

សូមរំលឹកដែរថា កីឡាករដែលកំពុងប្រកបអាជីពនៅក្នុងក្លឹបបឹងកេតអង្គរ ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ចាមនៃ ប្រទេសកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបដែលកំពុងលេងក្នុងលីគលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC ចុះកិច្ច សន្យាខ្ចីរយៈពេល ១ឆ្នាំទៅលេងនៅជប៉ុន ក្រោមតម្លៃខ្លួនបិទជិតជិតមិនត្រូវបានទម្លាយឲ្យដឹងឡើយកាលពីខែមុន ហើយតាមគម្រោង កីឡាករដែលមានស្រុកកំណើតនៅខេត្តកំពត និងមានឪពុកជាអភិបាលខេត្តផងនោះ នឹងត្រូវចាក ចេញពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈចុងសប្តាហ៍នេះហើយ៕

camjapan3

ប្រភពពី Baykdang

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.