v9
V9BET

ទ័ពឈ្នះស្វាយរៀង ដោយបាល់ប៉េណាល់ទីម្តងទៀត ដើម្បីលើកពាន ACC

3 years ago​ | ដោយ Cambosport_Admin

ក្រុមក្រសួងការពារជាតិ(ទ័ព) បានផ្តល់ការខកចិត្តជាថ្មីម្តងទៀតដល់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីការចាញ់ឈ្នះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asia Club Pre-Season Championship (ACC) នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

cutimage1

គេនៅចាំបានថា ការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០១៦ កន្លងមកនេះ ក្រុមទ័ព ធ្លាប់បានយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាល់ទី ៦-៥ ម្តងហើយ ខណៈក្រុមទាំង២ បានបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើគ្នា ១-១ នោះ។

cutimage2

យ៉ាងណាមិញ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Asia Club Pre-Season Championship កាលពីម្សិលមិញ ក្រុមទ័ព និងស្វាយរៀង បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោងជាថ្មីម្តងទៀត ហើយនៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដោយគ្មានការប្រកួតបន្ថែមម៉ោងនោះ ក្រុមទ័ព បានយកឈ្នះក្រុមស្វាយរៀង ៥-៣ ខណៈអ្នកចាំទី អ៊ុំ សេរីរ័ត្ន បានលោតទះបាល់ស៊ុតដោយខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានសម្រេចនោះ។

cutimage3

យ៉ាងណាក៏ដោយ លោក ទេព ឡុងរចនា បាននិយាយក្រោយការប្រកួតថា ការប្រកួតនេះមានភាពតានតឹងខ្លាំង ជាងការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចហ៊ុនសែន កាលឆ្នាំ២០១៦ ហើយជ័យជម្នះលើកនេះ វាអាស្រ័យទៅលើការវាយតម្លៃរបស់អ្នកមើល។

cutimage4

លោកបានបញ្ជាក់ថា៖«ការឈ្នះក្រុមស្វាយរៀង នៅថ្ងៃនេះ យើងអាចថាមកពីសំណាងក៏បាន ឬក៏មកពីការរៀបចំរបស់យើងក៏បាន គឺអ្វីៗវាអាស្រ័យលើការវាយតម្លៃរបស់អ្នកមើល ប៉ុន្តែយើងបានដឹងមុនថា យើងអាចនឹងឈានដល់ការទាត់បាល់ប៉េណាល់ទីបែបនេះ ព្រោះក្រុមទាំង២កំពុងមានការអភិវឌ្ឍខ្លាំងដូចគ្នា»។

cutimage5

ចំណែកការប្រកួតមកពីលីកកំពូលរបស់សិង្ហបុរី Warriors FC បានយកឈ្នះក្រុម Petaling Jayarangers FC របស់ម៉ាឡេស៊ី ក្នុងលទ្ធផល ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ដែលមានត្រឹម៤ក្រុមចូលរួមនេះ។ ប៉ុន្តែពានរង្វាន់ ACC នេះគ្មានប្រាក់រង្វាន់ជូនដល់ក្រុមម្ចាស់ជ័យលាភីនោះទេ ដោយសារក្រុមហ៊ុនឧត្ថម្ភធំក្នុងស្រុក បានដកខ្លួនចេញវិញនោះ៕

cutimage6

cutimage7

cutimage8

cutimage9

cutimage10

cutimage11

cutimage12

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.