v9
V9BET

សហព័ន្ធ ប្រកាសរកក្រុមចូលរួមប្រកួតជម្រើស ដើម្បីទៅលេងនៅលីក២ ឆ្នាំ២០១៧

2 years ago​ | ដោយ Bopha

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសមួយ ដើម្បីស្វែងរកក្រុមខ្លួនយ៉ាងតិច៣ ឲ្យទៅចូលរួមការប្រកួតខេមបូឌានលីក២ វគ្គជម្រើស ឆ្នាំ២០១៧ ដែលនឹងគ្រោងធ្វើនៅក្នុងខែកុម្ភៈ និងខែមីនា ខាងមុខនេះ។

ft-img-template

បើតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ការិយាល័យការប្រកួតនៃអគ្គលេខាធិការដ្ឋានសហព័ន្ធបាល់ទាត់កម្ពុជា នឹងចាប់ទទួលពាក្យយកក្រុមចូលរួម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១ ខែកុម្ភៈ វេលាម៉ោង១៦:០០ ហើយពិធីចាប់ឆ្នោត នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាព្រឹកម៉ោង៩:៣០ ថ្ងៃទី៦ ខែកុម្ភៈ។

យ៉ាងណាក៏ដោយ តាមសេចក្តីជូនដំណឹងដដែលនេះ បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់យកតែ៦ក្រុមប៉ុណ្ណោះ សម្រាប់ចូលរួមការប្រកួតនេះ ដោយអនុវត្តតាមរូបមន្តលីក១ជុំ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១២ ដល់ថ្ងៃទី៥ ខែមីនា ហើយជ្រើសរើសយកយ៉ាងតិច៣ក្រុម សម្រាប់យកទៅប្រកួតខេមបូឌានលីក២ ឆ្នាំ២០១៧៕

mm1

mm2

mm3

mm4

mm5

mm6

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.