v9
V9BET

AFF Futsal ៖ មីយ៉ាន់ម៉ា​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​និង​បាន​បំបែក​កំណត់ត្រា​ថ្មី​១​

3 years ago​ | ដោយ Phearak Chuon

ក្រុម​ហ៊្វូត​សាល​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​ព្រឹត្តិការណ៍​ជើងឯក​ហ៊្វូតសាល​អាស៊ីអាគ្នេយ៍​ AFF Futsal Championship 2016 (លើក​មក​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៧​ដោយសារ​ព្រះ​មហាក្សត្រ​ថៃ​ចូល​ទិវង្គត) ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​ក្នុងពូល B ជា​ពិសេស​ផ្ដួល ឥណ្ឌូណេស៊ី បាន​សម្រេច​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​។

l

ក្នុង​កា​រ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកទី​២​បន្ទាប់​ពី​ធ្វើ​បាន​ម្ដង​ក្នុង​ឆ្នាំ​២០០៦ មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២៧​ខែ​មករា ត្រូវ​តតាំង​ជាមួយ ទីម័រ ដែល​ទើប​ស្គាល់​រស​ជាតិ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជា​លើក​ទី​១​ដែរ​។ ចំណែក​ម្ចាស់​ផ្ទះ ថៃ ត្រូវ​ជួប ម៉ាឡេស៊ី​។

k

សូម​រំឭក​ថា ៣​ប្រកួត​ក្នុង​ពូល មីយ៉ាន់ម៉ា លត់​ ឡាវ​ ៦-១, ផ្ដួល ឥណ្ឌូណេស៊ី ៦-៣ មុន​ឈ្នះ​ ម៉ាឡេស៊ី ៥-៣​។រីឯ​ជើងឯក​១១​សម័យ​កាល ថៃ ដែល​​បំបាក់ ទីម័រ ១១-២ និង​ព្រលះ ប្រ៊ុយណេ ១៧-២ ហើយ​គ្រង​លេខ​១​​ពូល A នោះ ត្រូវ​តតាំង​ជាមួយ ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​២៧​ខែ​មករា​​ជាមួយ​គ្នា​។ វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១៧​៕

j

ft-img-template

ប្រភពពី keiladaily

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.