v9
V9BET

Manchester City ចង់បាន Aubameyang មកជំនួស Aguero

3 years ago​ | ដោយ Phearak Chuon

ក្លឹប Manchester city ក្រោមការដឹកនាំរបស់លោក Guadiola បច្ចុប្បន្នត្រូវបានបណ្តាញសារពត៍មាន Express ចុះផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះថា: គ្រូបង្វឹកជនជាតិអេស្បាញរូបនេះបានបង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករ Pierre- Emerick Aubameyang របស់ក្លឹប Dortmund។

Aubameyang

ស្របពេលដែលមានក្លឹបល្បីៗជាច្រើននៅតំបន់អឺរ៉ុប ដូចជា៖ Real Madrid និង AC. Milan ចង់បានរូបគេផងដែរ ក៍ប៉ុន្តែក្លឹបដែលកំពុងឈរលេខរៀងទី៥ នៅតារាង English Premier Ship ២០១៦-២០១៧ មួយនេះ ហាក់មានអាទិភាពជាងគេ ពិសេសផ្តោតលើផ្នែកហិរញ្ញវត្តុតែម្តង ដែលជាកតា្តធ្វើអោយសាមុីខ្លួនពិចារណាសិនហើយផ្លាស់មកលេងនៅអង់គ្លេស។

Aubameyang

កីឡាករវ័យ២៧ឆ្នាំសញ្ជាតិហ្គាបុងរូបនេះ គឺស្ថិតនៅក្នុងការចាប់អារម្មណ៍ពីគ្រូបង្វឹក Guadiola ពេលទីផ្សារដោះដូរកីឡាករ​ នៅសល់តែរយៈពេល១អាទិត្យទៀតប៉ុណ្ណោះនិងត្រូវបិទ ហើយស្របពេលដែលកីឡាករជម្រើសជាតិអាហ្សង់ទីន Aguero ត្រូវក្លឹបពន្យាពេលក្នុងការបន្តកិច្ចសន្យាថ្មីអោយនោះ គេអាចសន្និដ្ឋានបានថា: គ្រូបង្វឹករូបនេះចង់បានកីឡាករ Aubameyang មកជំនួសតំណែង Aguero វិញ។

 Aguero

បច្ចុប្បន្នកីឡាកររូបនេះទើបតែបញ្ចប់ភារកិច្ចកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងការលេងអោយក្រុមជម្រើសជាតិ Gabon ក្នុងយុទ្ធនាការ African Nation Cup 2016 និងហាលអាវត្រឹមជុំទី១ បន្ទាប់ពីប្រកួតក្នុងពូលA ស្មើ៣ប្រកួតរួចមក។​ ហើយគាត់ស៑ុតបាន​១៦គ្រាប់ ចំពោះការបង្ហាញខ្លួន​១៥ដង សំរាប់រដូវកាល ២០១៦-២០១៧ ​នៅក្របខណ្ឌ Bundesliga នេះ។

សូមទស្សនាវិដេអូខាងក្រោម៖

Sergio Aguero ● Skill & Goal

Pierre-Emerick Aubameyang Skills & Goals 2017 HD

ដោយ ប៉ូលីន

ប្រភព: Bleacher Report

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.