v9
V9BET

Watford ទិញ Mauro Zarate ក្នុងតម្លៃខ្លួន ២.៣ លានផោនពីក្លិប Fiorentina

2 years ago​ | ដោយ Phearak Chuon

ក្លិបអង់គ្លេស Watford បានព្រមព្រៀងលើកិច្ចសន្យាជាមួយក្លិបអ៊ីតាលី Fiorentina ដើម្បីទិញយកខ្សែប្រយុទ្ធ Mauro Zarate ក្នុងតម្លៃខ្លួន ២.៣ លានផោន។

ft-img-template

កីឡាករអាហ្សង់ទីន វ័យ ២៩ឆ្នាំ ត្រូវបានក្លិបចុះហត្ថលេខាចំនួន ២ឆ្នាំកន្លះជាមួយ ហើយក្លិបលេងនៅក្នុងលីក Premier League នេះ រំពឹងថា នឹងធ្វើការប្រកាសលើការចុះហត្ថលេខានេះ នាប៉ុន្មានថ្ងៃខាងមុខទៀត។

Mauro Zarate

Zarate ត្រៀមហោះទៅទីក្រុង ឡុងដ៏សម្រាប់ធ្វើតេស្ត ត្រួតពិនិត្យសុខភាពនៅថ្ងៃអាទិត្យនេះ ដើម្បីត្រៀមចូលលេងជាមួយក្លិបអង់គ្លេសទី ៤ របស់គេ បន្ទាប់ពីធ្លាប់លេងឲ្យក្លិប Birmingham City, ញញួរធំ West Ham និងក្លិប Queens Park Rangers។

Mauro Zarate

កីឡាករនេះ មិនទាន់បានចូលលេងក្លិប Fiorentina ក្នុងលីក Serie A នារដូវកាលនេះនៅឡើយទេ។ រូបគេបានផ្ទេរទៅលេងនៅក្លិប Fiorentina ពីញញួរធំ West Ham កាលពីខែមករាឆ្នាំមុន ក្រោយបានស៊ុតបញ្ចូលទី ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៤០ប្រកួត៕

ប្រភពពី BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.