v9
V9BET

Barcelona​​ លុតក្រុមម្ចាស់ផ្ទះ Eibar ៤-០ យ៉ាងចាស់ដៃនៅ La Liga​ យប់មុិញ(មានវិដេអូ)

2 years ago​ | ដោយ Phearak Chuon

ក្រុមអ្នកមានបុណ្យ​ FC Barcelona​ បាន​យក​ឈ្នះ ក្រុម​ពាក់​កណ្ដាល​តារាង Eibar ដោយ​​លទ្ធផល​យ៉ាង​ចាស់​ដៃ​ ៤-០
ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ ប្រមាណ​​៦៣៤០នាក់ក្នុង​ការ​ប្រកួត​ក្របខណ្ឌ័ La Liga សប្ដាហ៍​ទី​១៩ ។ ​

Barcelona

Barca ​ មាន​ឱកាស​គ្រប់គ្រង​បាល់​រហូតដល់ ​៦២​ភាគរយក្នុងការ​ប្រកួត​នេះ​ ហើយក៏​បាន​នាំ​មុខ​១​គ្រាប់​មុន​ ដោយ​កីឡាករ Denis Suarez នៅ​នាទី​ ទី​៣១’ ក្រោយពេលដែលកីឡាករ Escalante ត្រូវពិន័យកាតលឿងនៅនាទី ទី២៦’ និង Messi ស៊ុត​បុក​ខ្សែ​ការពារ ​២​រូប​របស់​ Eibar​ ក្នុងនោះមាន២រូបទៀតចដូចជា៖ កីឡាករ Ander Capa នាទី៣៩’ Sergi Enrich នាទីី៤៤’​ ផងដែររីឯកីឡាករ Arda Turan របស់ក្រុមអ្នកមានបុណ្យក៏រងពិន័យកាតលឿងដែរនាទី៤៣’ ក្នុងតង់ទី១នេះ។

Eibar0_4Barca1_large

ចូល​ដល់​វគ្គ​ទី​២​ ក្រុម​លោក Enrique នៅ​តែ​បន្ត​គាប​សង្កត់​លើ​ម្ចាស់​ផ្ទះ​ ហើយ​ Messi ជា​អ្នក​បន្ថែម​គ្រាប់​ទី​២​ នៅ​នាទី​៥០’ ក្រោម​ការ​លើក​បាល់​ឲ្យ​យ៉ាង​ល្អ​របស់​ Suarez។ ចូល​ដល់​នាទី​៦៨’ Luis Suarez ឆាប​បាល់​បាន​ពី​ខ្សែ​ការពារ​ Eibar ហើយ​អូស​ទៅ​ស៊ុត​សំដៅ​មុំ​តូច​ បញ្ចូល​ទី​សម្រេច​គ្រាប់​ទី​៣ ហើយ​គ្រាប់​បាល់ចុងក្រោយ​ គឺ​ជា​ថ្វី​ជើង​ របស់ Neymar នៅ​ចុង​ម៉ោង​នាទី ៩០’បញ្ចប់ការប្រកួត​​លទ្ធផល​​ ៤-០៕

Laliga_topscorer_large

Week19_Laliga_large

Laliga_Table19_large

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី bbc.com

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.