v9
V9BET

Real Madrid​ បង្កើត​កំណត់ត្រា​មិន​ដែល​ចាញ់​ថ្មី​បន្តទៀតនៅ​អេស្ប៉ាញ​ចំនួន​៤០​ប្រកួត​ជាប់​គ្នា(មានវិដេអូ)

3 years ago​ | ដោយ Phearak Chuon

ក្លឹបស្តេចស Real Madrid បាន​បង្កើត​កំណត់ត្រា​មិន​ដែល​ចាញ់​ថ្មីបន្តទៀត​នៅ​អេស្ប៉ាញ​ចំនួន ​​៤០​​​ ប្រកួត​ជាប់​គ្នា​បន្ទាប់​ពីកីឡាករKarim Benzema បាន​ស៊ុតបញ្ចូលទីនៅចុង​ម៉ោង​នៃនាទី ទី៩០’ជួយ​ឲ្យ​ក្លឹបរបស់ពួក​គេ​ស្មើ​ ៣-៣ ជាមួយ​នឹងក្លឹបម្ចាស់​ផ្ទះ Sevilla។

k

វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យប់​មិញនេះនៅ​ Copa del Rey ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Danilo របស់​ Real Madrid បាន​បានធ្វើអោយមានកំហុសដោយភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ត្រឹម​នាទី​ ទី​១០’​ ជា​កាដូ​ឲ្យ​ Sevilla នាំ​មុខ​មុន។ យ៉ាង​ណា​មិញកីឡាករ Marco Asensio ក៏បានស៊ុតបញ្ចូលទី​​នៅ​នា​ទី ៤៨​’ ​តាម​ស្មើ​ឲ្យ​ Real បាន​វិញ។

បន្ទាប់​ពី​គូ​ប្រជែង​តាម​ស្មើ​ Sevilla បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ហើយ​ធ្វើ​បាន​សម្រេច​២​គ្រាប់​ជា​បន្ត​បន្ទាប់​ស៊ុត​បញ្ចូល​ទី ដោយកីឡាករ Stevan​ Jovetic នាទី៥៣’ និង​ Vicente Iborra ៧៧’។​ ចំណែកឯកីឡាករ Sergio Ramos មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​សង​បាន​​ ១ ​គ្រាប់​វិញនាទី ទី៨៣’​ ជួយអោយ Real ​មានក្តីសង្ឃឹបបន្ថែមមុន​ពេល​ដែល​ Karim Benzema ​ក្លាយ​ជា​វីរបុរស​ស៊ុត​ចូល​នៅ​ចុង​ម៉ោង​នាទី​​ ៩០’ ជួយ​ឲ្យ​ក្រុម​លោក​ Zidane បង្កើត​កំណត់ត្រា​មិន​ដែល​ចាញ់​ថ្មី​ និង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី bbc.com

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.