Ads Here...

Bramall ចេញពីកម្មកររោងចក្រផលិតឡាន ទៅលេងនៅក្លិប Arsenal

កីឡាករ Cohen Bramall ចុះហត្ថលេខាទៅលេងនៅក្នុង ក្លិបយក្ស Premier League គឺកាំភ្លើងធំ Arsenal កាលពីម្សិលមិញ គឺមួយសប្តាហ៍ បន្ទាប់ពីត្រូវបណ្តេញចេញពីការងារ ក្នុងរោងចក្រផលិតឡានទំនើប Bentley។

Cohen-Bramall

ខ្សែការពារ វ័យ ២០ឆ្នាំ ដែលបរាជ័យក្នុងការជំរុញក្លិប Crystal Palace និង Sheffield Wednesday នាំរូបគេចូលលេងឲ្យក្លិបនោះ បានចុះហត្ថលេខាក្នុងតម្លៃខ្លួន ៤ម៉ឺនផោន ពីក្លិបមិនមែនលេងក្នុងលីក Hednesford Town។

កីឡាករនេះប្រាប់គេហទំព័ររបស់ក្លិប Arsenal ថា «ពិតជាមិនគួរឲ្យជឿ សុបិន្តក្លាយជាការពិត។ ខ្ញុំស្ទើរមិនជឿថា ខ្ញុំនៅទីនេះរួចហើយ»។ «ខ្ញុំប្រកួត នៅទីក្រុង Birmingham កាលពីថ្ងៃចន្ទ។ បន្ទាប់មក ថ្ងៃអង្គារ ខ្ញុំត្រូវគេបញ្ឈប់ការងារពី រោងចក្រ ហើយនៅថ្ងៃពុធ Arsenal ចូលមកនាំទៅ»៕