Ads Here...

Dortmund ចរចាចង់បាន Zelalem ពីកាំភ្លើងធំ Arsenal

ក្លិប Borussia Dortmund កំពុងចរចាជាមួយកាំភ្លើងធំ Arsenal លើកិច្ចព្រមព្រៀងលើកីឡាករ Gedion Zelalem។ កីឡាករដើមកំណើតអាល្លឺម៉ង់ វ័យ ១៩ឆ្នាំរូបនេះ ដែលប្រកាសខ្លួនឯងលេងឲ្យជម្រើសជាតិ អាមេរិក កំពុងត្រូវបានពិចារណា ដាក់លេងជាជម្រើសជាតិទីមួយនៅក្លិប Arsenal នាថ្ងៃអនាគត។

Gedion-Zelalem

នៅពេលលោក Arsene Wenger មើលឃើញកីឡាករ Zelalem លេងជាលើកដំបូង ខណៈខ្សែបម្រើរូបនេះ ស្ថិតក្នុងវ័យ ១៤ឆ្នាំ លោក Arsene បានប្រាប់ ឪពុកក្មេងប្រុសនេះថា ក្មេងនេះនឹងឲ្យក្លិប Arsenal ។ ដូចការសន្យាកីឡាករនេះ បានចូលលេងប្រកួតដំបូងឲ្យ Arsenal មុនពីរថ្ងៃ ដែលកីឡាករនេះ មានអាយុ ១៧ឆ្នាំ កាលពីខែមករា ឆ្នាំ ២០១៤។

ក្លិប Dortmund មានសង្ឃឹមថា ពួកគេនឹងអាចយកកីឡាករនេះមកលេងនៅអាល្លឺម៉ង់វិញ ទីកន្លែងដែលកីឡាករនេះ រស់នៅរហូតដល់អាយុ ៩ឆ្នាំ មុនពេលដែលគ្រួសារពួកគេធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិក។

Dortmund យល់ឃើញថា Zelalem គឺស្ថិតនៅក្នុងដំណាក់កាលដែលអាជីពបាល់ទាត់ រូបគេ ចាប់ផ្តើមបានលេងជាទៀងទាត់ ជាមួយក្លិបអាល្លឺម៉ង់់នេះ៕