v9

ភ្នំពេញក្រោន បន្ថែមគ្រូ​ជំនួយអ៊ុយក្រែន​ម្នាក់ កាន់​សញ្ញាបត្រ UEFA B License

1 month ago​ | ដោយ Phearak

(ភ្នំពេញ)៖ បន្ទាប់ពីតែងតាំងបុរសជនជាតិអ៊ុយក្រែនលោក Oleg Starynskyi ជាគ្រូបង្គោលដឹកនាំក្រុមក្នុងការប្រកួតផ្សេងៗ នៅក្នុងឆ្នាំ២០១៧ កាលពីចុងឆ្នាំ២០១៦កន្លងទៅ ឥឡូវនេះក្លឹបភ្នំពេញក្រោន បាននាំចូលគ្រូជំំនួយជនជាតិអ៊ុយក្រែនម្នាក់ទៀតហើយ គឺលោក Anatolii Bondarenko ដែលកំពុងកាន់សញ្ញាបត្រកម្រិត UEFA B License ហើយក៏ធ្លាប់មានបទពិសោធន៍ជាកីឡាកររយៈពេលជាង ១០ឆ្នាំផងដែរ។

Oleg-Starynskyi

ការប្រកាសបន្ថែមគ្រូជំនួសថ្មីខាងលើ គឺបានធ្វើឡើងស្របពេលក្លឹបកំពុងត្រៀមខ្លួនចូលរួមប្រកួតវគ្គ Play-Off នៃពានរង្វាន់ AFC Cup 2017 ដោយត្រូវជួបក្រុម Home United របស់សិង្ហបុរី ខណៈជើងទី១ ភ្នំពេញក្រោននឹងបើកកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលសិង្ហបុរី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រួមទាំងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen-Cup នាពេលឆាប់ៗខាងមុខជាដើម។

បច្ចុប្បន្នលោក Anatolii Bondarenko មានវ័យ ៤០ឆ្នាំ ប៉ុន្ដែមុនផ្លាស់មកភ្នំពេញក្រោន លោកធ្លាប់បានជួយក្លឹបជាច្រើននៅលីគរបស់អ៊ុយក្រែន Druha Liga ដូចជាក្លឹប៖ Desna Chernihiv, Lokomotyv Smela, Olympia FC, FC Kalush, FC Ros Bila Tserkva, Palmira Odessa និងក្លឹប FC Arsenal Bila Tserkva ជាដើម។ លើសពីនេះលោកក៏ធ្លាប់ដឹកនាំក្រុម Kyiv Regional Boarding School U-17 ឈ្នះជើងឯក ៥ដង មុនដឹកនាំក្លឹប Hogakusten រយៈពេល ២ឆ្នាំ និងធ្វើជាជំនួយនៅក្លឹប FC Arsenal-Kyivshchyna Bila Tserkva នៅស្រុកកំណើតខ្លួនទៀតផង៕

crwon

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77