v9

គ្រាប់បាល់ Free-kick ដ៏អស្ចារ្យរបស់ Messi ជួយឲ្យ Barca ទៅវគ្គ១/៤នៃ Copa del Rey (មានវីដេអូ Highlight)

6 months ago​ | ដោយ Dara

គ្រាប់បាល់ទី៣របស់ខ្សែប្រយុទ្ធ Lionel Messi ពីការស៊ុតបាល់ពិន័យ Free-kick ក្នុងការប្រកួត៣លើកនៅឆ្នាំនេះ បានជួយឲ្យក្រុម Barcelona កក់កៅអីរបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយនៃពាន Copa del Rey ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះបានផ្តួលក្រុម Athletic Bilbao ៣-១ ដើម្បីបំពេញការទទួលជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៤-៣។

Messi

គ្រាប់បាល់ទី១០០របស់ខ្សែប្រយុទ្ធ Luis Suarez សម្រាប់ក្រុម Barcelona និងគ្រាប់បាល់ប៉េណាល់ទីរបស់ Neymar បានលុបចោលការនាំមុខក្នុងលទ្ធផល ២-១ របស់ក្រុម Bilbao ពីការប្រកួតជើងទី១ ប៉ុន្តែ គ្រាប់បាល់តែតបញ្ចូលទីរបស់កីឡាករ Enric Saborit នៅនាទី ទី៦ក្នុងតង់ទី២ស្ទើរតែបានធ្វើឲ្យការប្រកួតនេះឈានដល់នាទីបន្ថែម១៥នាទីពីរដងទៅហើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីរកបានគ្រាប់បាល់ដោយការស៊ុតបាល់ពិន័យ Free-kick ក្នុងការប្រកួតជើងទី១ និងក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Villarreal កាលពីថ្ងៃអាទិត្យ គ្រាប់បាល់ពីចម្ងាយដ៏អស្ចារ្យរបស់ Messi ពីការស៊ុតពិន័យ Free-kick មួយផ្សេងទៀត បានជួយសង្គ្រោះ Barcelona ឲ្យឈានទៅវគ្គបន្តតែម្តង។

ការត្រៀមលក្ខណៈនៅមុនពេលការប្រកួតនេះ បានស្ថិតក្នុងភាពចម្រូងចម្រាស់ទាក់ទងនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងជើងទី១ ខណៈដែល Bilbao បានបញ្ចប់ការប្រកួតនោះដោយនៅសល់សមាជិកតែ៩នាក់ ស្របពេលក្រុម Barcelona បានរងនូវការច្រានចោលចំពោះការតវ៉ាបាល់ប៉េណាល់ទី។ ជាមួយគ្នានេះ វាក៏មានភាពចម្រូងចម្រាស់បន្ថែមទៀតនៅនាទី ទី២៦ផងដែរ ដែលនៅពេលនោះ Neymar ត្រូវបានកាត់សេចក្តីទាំងខុសថា ស្ថិតក្នុងជំហរ offside ក្នុងពេលរូបគេបានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Suarez ដើម្បីរកគ្រាប់បាល់៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77