v9

Everton យល់ព្រមចំណាយ ១០,៤លានផោន ទិញខ្សែប្រយុទ្ធ Belfodil ពីក្លិប Standard Liege

6 months ago​ | ដោយ Dara

ក្លិប Everton កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការនាំយកខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរី Ishak Belfodil ក្រោយពីបានយល់ព្រមលើតម្លៃខ្លួន១០,៤លានផោន (ស្មើនឹង១២,៧លានដុល្លារអាមេរិក) ពីក្លិប Standard Liege។

Belfodil

លោក Steve Walsh ប្រធានផ្នែកកីឡាបាល់ទាត់របស់ក្លិប Everton បានចុះហត្ថលេខារួចជាស្រេចជាមួយនឹងខ្សែប្រយុទ្ធ Ademola Lookman ពីក្លិប Charlton ក្នុងតម្លៃខ្លួន១០លានផោន ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ ហើយក៏ត្រៀមបំពេញការនាំយកខ្សែបម្រើ Morgan Schneiderlin ពីក្លិប Manchester United ផងដែរក្នុងតម្លៃខ្លួនជាបឋមចំនួន២២លានផោន (ស្មើនឹង២៧លានដុល្លារ) ក្រោយពីរូបគេបានទទួលការត្រួតពិនិត្យសុខភាពកាលពីថ្ងៃពុធ។

Belfodil3

ប៉ុន្តែ ក្រោយពីការដាក់សំណើដេញថ្លៃខ្សែបម្រើអន្តរជាតិកូតឌីវ័រ Franck Kessie របស់ក្លិប Atlanta ក្នុងតម្លៃខ្លួន១៥លានផោន ត្រូវបានច្រានចោលកាលពីថ្ងៃអង្គារ បច្ចុប្បន្នក្លិប Everton កំពុងតែសម្លឹងរកការពង្រឹងក្រុមរបស់ខ្លួនជាមួយនឹងខ្សែប្រយុទ្ធ Belfodil វ័យ២៥ឆ្នាំ ដែលបានកើតនៅប្រទេសអាល់ហ្សេរី ប៉ុន្តែ បានចាប់ផ្តើមអាជីពរបស់គេនៅឯក្លិប Lyon ក្រោយពីបានចំណាយពេលមួយរយៈនៅឯក្លិប Paris Saint-Germain។ Belfodil បានស៊ុតបាល់បញ្ចូលទី១០គ្រាប់ក្នុងការប្រកួត២១លើកសម្រាប់ក្លិបបែលហ្ស៊ិករបស់គេ នៅរដូវកាលនេះ ក្រោយពីបានចូលរួមកាលពីរដូវក្តៅមុនពីក្លិប Baniyas Club នៅទីក្រុងអាប៊ូដាប៊ី បន្ទាប់ពី ជួបពេលវេលាដ៏ខកចិត្តនៅឯក្លិប Parma និង Internazionale៕

ប្រភពព័ត៌មាន៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77