v9

Southampton ផ្តល់ការខកចិត្តដល់ Liverpool ក្នុង League Cup ជើងទី១ (មានវីដេអូ Highlight)

3 months ago​ | ដោយ Dara

ក្រុម Southampton បានបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Nathan Redmond បានជួយឲ្យពួកគេទទួលជ័យជម្នះ ១-០ លើក្រុម Liverpool ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ កាលពីថ្ងៃពុធ។

southampton1

ក្រុមរបស់លោក Claude Puel បានរកគ្រាប់បាល់នាំមុខមុនតាមរយៈគ្រាប់បាល់នៅតង់ទី១របស់ Redmond នាកីឡដ្ឋាន St Mary’s ហើយការបំពេញតួនាទីយ៉ាងល្អរបស់អ្នកចាំទី Loris Karius របស់ក្រុម Liverpool បានរារាំងមិនឲ្យក្រុម Southampton ឈ្នះដោយការរកគ្រាប់បាល់បញ្ចូលទីច្រើនជាងនេះ។ ក្រុម Southampton មិនធ្លាប់បានឈានទៅប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រសោះ បើគិតចាប់តាំងពីឆ្នាំ១៩៧៩ ដែលនៅពេលនោះពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុម Nottingham Forest។

southampton2

ប៉ុន្តែ ក្រោយពីបានបញ្ចប់ការមិនស្គាល់ឈ្នះសោះក្នុងចំណោមការប្រកួត៤លើកក្នុងរាល់យុទ្ធនាការទាំងអស់ បច្ចុប្បន្ន ពួកគេកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការធ្វើដំណើរទៅជួបក្រុម Manchester United ឬ Hull នាកីឡដ្ឋាន Wembley។ ខណៈដែលក្រុម Man United បានទទួលជ័យជម្នះក្នុងការប្រកួតជើងទី១ នៅពេលជួបក្រុម Hull ក្នុងលទ្ធផល ២-០ ក្រុម Liverpool នឹងស្រេកឃ្លានក្នុងការជួបជាមួយនឹងគូប្រជែងចាស់របស់ពួកគេនៅ Wembley ជាពិសេសក្រោយពីចាញ់ក្រុម Manchester City ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។ ប៉ុន្តែ ក្រុមរបស់លោក Jurgen Klopp ដែលមិនស្គាល់ឈ្នះសោះក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេនោះ នឹងត្រូវតែបង្ហាញពីទម្រង់លេងឲ្យបានល្អប្រសើរ ដើម្បីលុបចោលគ្រាប់បាល់ដេញតាមពីក្រោយ នៅកីឡដ្ឋាន Anfield ក្នុងការប្រកួតជើងទី២នាថ្ងៃទី២៥ ខែមករា ខាងមុខ៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77