Ads Here...

កីឡាករ Oscar ថា៖ Chinese Super League ​នៅ​ចិន​អាច​ប្រជែង​ជាមួយ Premier League អង់គ្លេស​បាន​

កីឡាករ Oscar ដែលបានលក់ពី​ក្លឹប Chelsea និងជាសមាជិក​ថ្មីរបស់​​ក្លឹប Shanghai SIPG បាន​និយាយ​ប្រាប់អ្នកសារព៌តមានថា៖​ ក្របខ័ណ្ឌ Chinese Super League របស់​ចិន​អាច​ប្រជែង​ជាមួយ​ Premier League របស់​អង់គ្លេស​បាន​បើ​សិន​ជា​ក្លឹបមួយនេះនាំ​យក​កីឡាករ​ល្បីៗ​មក​បន្ថែម​ទៀត។

oscar

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​កប់​ពពករហូតដល់ទៅ​ ៦០លាន​អឺរ៉ូ​ លក់ទៅអោយក្លឹប Shanghai SIPG ដែល​មាន​លោក Andre-Villas Boas អតីត​អ្នក​ចាត់​ការ​ Chelsea និង​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Hulk កំពុង​លេង​នៅ​ទីនោះផងដែរ។

Andre-Villas-Boas

កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ប្រាប់​ Skysport ថា៖ “បើ​សិន​​លីគ​ចិន​​បន្ត​នាំ​កីឡាករ​ល្អ​ៗ​មក​បែប​នេះ​ពួក​គេ​ពិត​ជា​អាច​ប្រជែង​ជាមួយ​លីគ​អង់គ្លេស​បាន។ ពិត​ណាស់​ Premier League ស្ថិត​នៅ​កម្រិត​មួយ​ខ្ពស់​ជាង ប៉ុន្តែ​អ្នក​វិនិយោគ​ចិន​មាន​ចិត្ត​ល្អ​ ពួក​គេ​ជួយ​ដល់​កីឡាករ​ថ្មី ហើយ​ហ៊ាន​ចំណាយ​លុយ​ច្រើន​ដើម្បី​ឲ្យ​លីគ​របស់​ពួកគេ​ខ្លាំង។ ការ​ផ្ទេរ​នេះ​គឺ​ល្អ​សម្រាប់​ខ្ញុំ, សម្រាប់​ Chelsea និង​សម្រាប់​ Shanghai ហើយ​វា​ពិតជា​ធ្វើ​ឲ្យ​ ខ្ញុំ​រីករាយ៕

oscar-cropped_18wfj78cmerj31hg71s6pnebwn

ប្រភពពី http://www.fourfourtwo.com/news/chinese-super-league-can-rival-premier-league-oscar