Ads Here...

Liverpool ទារ ២០លានផោនសម្រាប់ក្លិបចង់ទិញ Mamadou Sakho

ហង្សក្រហម Liverpool នឹងទាមទារតម្លៃខ្លួន ២០លានផោន សម្រាប់ខ្សែការពារ Mamadou Sakho ប្រសិនបើរូបគេ ត្រូវផ្ទេរចេញ អំឡុងពេលទីផ្សារដោះដូរកីឡាករ ខែមករានេះ។

ft-img-template

Galatasaray និង Sevilla ក្លិបទាំងពីរបានបង្ហាញពីចាប់អារម្មណ៍លើកីឡាករវ័យ ២៦ឆ្នាំរូបនេះ ខណៈដែលក្លិប Southampton ក៏កំពុងពិចារណាផ្ទេរចូលកីឡាករនេះដែរ បន្ទាប់ពីប្រធានក្រុម Jose Fonte បានស្នើសុំចេញពីកីឡដ្ឋាន St Mary នេះ។

download

កីឡាករអន្តរជាតិបារាំង Sakho បានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេលវែង នៅកីឡដ្ឋាន Anfield កាលពីឆ្នាំ ២០១៥ ប៉ុន្តែរូបគេ មិនបានចូលលេងជាជម្រើសដំបូង ចាប់តាំងពីខែមេសា ឆ្នាំមុនម្ល៉េះ ដោយសារមិនគោរពវិន័យ។​ ខ្សែការពារកណ្តាលរូបនេះ បានបង្ហាញខ្លួន ៥៦ប្រកួតក្នុងរយៈពេល ៣ឆ្នាំនៅក្លិប Liverpool ប៉ុន្តែបច្ចុប្បន្ននេះ កំពុងហ្វឹកហាត់ជាមួយក្រុម U-23៕

sakho-e1461419337259

ប្រភពពី BBC