Ads Here...

កីឡាករដែលជាគោលដៅទិញរបស់ Man City ត្រូវក្លិប Schalke ទិញបានវិញ

ក្លិប Schalke បានចុះហត្ថលេខាជាមួយកីឡាករ Holger Badstuber ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបកំពូលតារាង Bayern Munich ក្នុងរយៈពេល ៦ខែ។

Holger Badstuber

Badstuber គឺជាកីឡាករគោលដៅទិញរបស់ក្លិបអង់គ្លេស Manchester City។​ ខ្សែការពារកណ្តាលវ័យ ២៧ឆ្នាំ រូបនេះ ធ្លាប់រងរបួសសរសៃរជើងយ៉ាងធ្ងន់់ធ្ងរ និងបានចូលលេងតែ ១៨ប្រកួត ក្នុង ១៣៥ប្រកួតឲ្យលីកកំពូលអាល្លឺម៉ង់ Bundesliga ក្នុងរយៈពេល ៤ឆ្នាំមកនេះ។

Holger Badstuber

លោក Pep Guardiola គ្រូបង្វឹករបស់ Man City បច្ចុប្បន្ន បានបញ្ជាក់ថា រូបលោកចាប់អារម្មណ៍លើកីឡាករអាល្លឺម៉ង់រូបនេះ។ Badstuber ដែលបានចំណាយពេលស្ទើពេញអាជីពបាល់ទាត់របស់គេ នៅក្នុងក្លិប Bayern នឹងត្រូវអស់កុងត្រា នៅចុងរដូវកាលនេះហើយ។

Pep-Guardiola

កីឡាករនេះនិយាយថា «ខ្ញុំអរគុណដល់ Bayern ដែលបានបំពេញតម្រូវការ តាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំចង់បានការប្រកួត ជាច្រើន ជាចាំបាច់នៅក្នុងក្លិប Schalke នេះ និងខ្ញុំកំពុងរង់ចាំ ពេលវេលារបស់ខ្ញុំ លេងនៅកីឡដ្ឋាន Gelsenkirchen នេះ»៕

ប្រភពពី BBC