v9

Ronaldo ជាប់​ឈ្មោះ​​ជា​កីឡាករ​ ដែល​រក​ចំណូល​​បាន​ច្រើន​​​ជាង​គេ​បំផុត​បន្ថែមទៀតក្រៅ​ពី​អាជីពបាល់ទាត់​​ ចំណែកឯ​ Messi ជាប់លេខ២

3 months ago​ | ដោយ sopharith

ខ្សែប្រយុទ្ធ Cristiano Ronaldo ​របស់​ក្រុម​ Real Madrid បន្ទាប់​ពី​ឈ្នះ​ពាន​ UEFA Champions League, FIFA Club World Cup, Euro 2016 ​​រួម​ទាំង​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក​ Ballon d’Or ​និង​ FIFA’s Best Men’s Player ​កាល​ពី​យប់​​ថ្ងៃ​ច័ន្ទ​ ពេល​នេះ​បាន​ជាប់​ឈ្មោះ​​ជា​កីឡាករ​ ដែល​រក​ចំណូល​​បាន​ច្រើន​​​ជាង​គេ​បំផុត​បន្ថែមទៀតក្រៅ​ពី​បាល់ទាត់​ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ Gareth Bale ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៤។

ft-img-template

ប្រភពច្បាស់ការ​​ពី​ London School of Marketing ​បាន​ឲ្យ​ដឹង​ថា៖ ​​​បញ្ជី​កីឡាករ​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​ឆ្នាំ​២០១៦ ​​ទាំង​៣០​នាក់​គ្រប់​ប្រភេទ​កីឡា​​ទាំង​អស់ ​​មាន​កីឡាករ​​​បាល់ទាត់​តែ​ ៤​នាក់​ទេ​ ​ហើយ​ក្នុង​ចំណោម​៤​នាក់​នោះ​គឺ Ronaldo ​​មាន​ចំណូល​ច្រើន​​ជាង​គេ​លំដាប់​លេខ​១។

ronaldo

ronaldo

កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ វ័យ​៣១​ឆ្នាំ​ CR7 ​​​បាន​ចំណូល​ ២៦,២​​លាន​ផោន​ (ជិត​៣២​លាន​ដុល្លារ) ​ឆ្នាំ​មុន​ បន្ទាប់​ពី​​ចុះ​កុងត្រា​សហការ​ផ្ទាល់​ខ្លួន​​ ជាមួយ​ក្រុមហ៊ុន​ Nike, Tag Heuer និង​ Herbalife។ រីឯ​ Lionel Messi ​ស្ថិត​នៅ​លេខ​២ ​​​បាន​ចំណូល​ ២៣​លាន​ផោន​ (ជិត​២៨​លាន​ដុល្លារ) ​ក្រោយ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ Adidas, EA, Gatorade, Audemars Piguet, Gillette និង​ Tata Motors។ ចំណែក​ឯ​លេខ​៣​គឺ Neymar ​១៨,៩​លាន​ផោន​ (២៣​លាន​ដុល្លារ) ​និង​លេខ​៤ Bale ​បាន​ចំណូល​ ៩​លាន​ផោន​​ (ជិត​១១​លាន​ដុល្លារ)៕

mqdefault

ប្រភពពី goal.com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77