v9

វគ្គអាជ្ញាកណ្តាលចំនួន៥កម្រិត នឹងត្រូវបើកក្នុងឆ្នាំ២០១៧នេះ

3 months ago​ | ដោយ Bopha

វគ្គអាជ្ញាកណ្តាលចំនួន៥កម្រិត នឹងត្រូវបើកឲ្យមានជាបន្តបន្ទាប់គ្នា នៅតាមទីតាំងផ្សេងៗពីគ្នា ក្នុងឆ្នាំ២០១៧។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលយើងទើបទទួលបាននៅថ្ងៃពុធនេះ ហើយកាលពីម្សិលមិញ សហព័ន្ធមួយនេះ ទើបបញ្ចប់វគ្គគ្រប់គ្រងព្រឹត្តិការណ៍២០១៧។

ft-img-template

បើតាមសេចក្តីជូនដំណឹងនេះ គឺវគ្គអាជ្ញាកណ្តាលទាំង៥នេះ រួមមានវគ្គអាជ្ញាកណ្តាលកម្រិតមូលដ្ឋាន វគ្គអាជ្ញាកណ្តាលជម្រើស វគ្គបំប៉នអាជ្ញាកណ្តាល វគ្គអាជ្ញាកណ្តាលថ្នាក់ជាតិ វគ្គគ្រូអាជ្ញាកណ្តាល និងវគ្គអាជ្ញាកណ្តាល FIFA-MA ហើយសហព័ន្ធ កំពុងរង់អ្នកដាក់ពាក្យចូលរួមវគ្គទាំងនេះ។ ចំណែកទីតាំង និងពេលវេលានៃការបើកវគ្គអាជ្ញាកណ្តាលទាំង៥កម្រិតនេះ មានដូចខាងក្រោម៖

mm2

mm3

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77