v9

At.Madrid ចាញ់ Las Palmas ២-៣ តែបានឡើង​ទៅវគ្គ ៨ក្រុមចុងក្រោយ​នៃពាន Copa Del Rey (មានវិដេអូ)

10 months ago​ | ដោយ Phearak Chuon

(ម៉ាឌ្រីដ)៖ ក្រុមម្ចាស់ផ្ទះ Atletico Madrid បានឈ្នះកៅអីមួយឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey យប់មិញ បើទោះបីជាចាញ់ក្រុមភ្ញៀវ Las Palmas ៣-២ បញ្ចប់ជើងទី២ ក្នុងវគ្គ១៦ក្រុម យប់មិញនេះក៏ដោយ។

f

តែដោយហេតុថា ក្រុមរងជើងឯក Champions League រដូវកាលមុនមួយនេះ រកបាន ២គ្រាប់កាលពីជើងទី១ នៅក្នុង ផ្ទះរបស់ Las Palmas សម្រេចគ្រាប់បាល់ទាំងពីរជើងគឺ Atletico Madrid ៤ និង Las Palmas ៣ នោះ ទើបមានសិទ្ធិឡើងឈរចាំមុនក្នុងវគ្គ៨ក្រុមបន្ត ដោយត្រូវរង់ចាំ៧ក្រុមទៀតប្រកួតបញ្ចប់ជើងទី២ រាត្រីនេះ និងស្អែក។

3C076EA100000578-4106716-image-a-1_1484080469261

At.Madrid បានបើកការនាំមុខ ១គ្រាប់មុនត្រឹមចាប់ផ្តើមវគ្គទី២ បាន៤នាទី ពីការធ្វើបានសម្រេចដោយកីឡាករជនជាតិបារាំង Antoine Griezmann មុនពេល Marko Livaja ជួយឲ្យ Las Palmas តាមបានស្មើវិញនៅ៨នាទីបន្ទាប់ និងកីឡាកររូបនេះដដែលរកគ្រាប់តាមស្មើទៀតនៅនាទីទី៨៩ ក្រោយពេល Angel Correa រកគ្រាប់នាំមុខ ២-១ ជាថ្មីនៅនាទីទី៦១។

3C07D22100000578-4106716-image-a-14_1484084857862

តែយ៉ាងចូលដល់នាទីទី៩០ ជាតិបញ្ចប់ការប្រកួតទាំងស្រុងទៅហើយ កីឡាករ Mateo Ezequiel Garcia រកបានគ្រាប់ ជ័យជំនះបើទោះបីជាហាលអាវត្រឹមវគ្គនេះក៏ដោយ ក្រោមលទ្ធផលផ្លូវការ Atletico Madrid ២ និង Las Palmas ៣៕

3C07CFC300000578-4106716-image-a-13_1484084724999

3C07C7A200000578-4106716-image-a-12_1484084393514

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77