v9

Man Utd បំបាក់ Hull City ២-០ ជើង​ទី​១ យប់​មិញ​នៃ​ពាន League Cup (មានវិដេអូ)

11 months ago​ | ដោយ Phearak Chuon

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានលត់ក្រុមភ្ញៀវ Hull City មិនឲ្យងើបមុខរួច យប់មិញនេះ ក្រោមលទ្ធផលបច្ចេកទេស ២-០ ដាច់ក្នុងជើងទី១ នៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស Capital One Cup (League Cup)។

3C0750CD00000578-0-image-a-23_1484080677769

នេះជាការធ្វើបានយ៉ាងល្អនៅពហុកីឡដ្ឋាន Old Trafford ស្ថិតក្នុងទីក្រុង Manchester ក្នុងការជួបក្រុមដែលលេងក្នុង Premier League ដូចគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នេះ បើទោះបីជាវគ្គទី១ រយៈពេល ៤៥នាទីដំបូង ក្រុមរបស់លោក Jose Mourinho មិនអាចបំបែកពងមាន់ និងហ្វូងការពាររបស់ Hull City ដោយរក្សាលទ្ធផលស្មើគ្នា ០-០ បណ្តោះក្តី។

3C079EFE00000578-4107182-image-a-52_1484083395670

កីឡាករនាំសំណាង Juan Mata ដែលតែងតែរកគ្រាប់ស៊ុតបញ្ចូលទីបានជារឿយៗនោះ រកបានគ្រាប់ទី១ នៅនាទីទី៥៦ ដើមវគ្គទី២ មុនពេលមិត្តរួមក្រុម Fellaini ដែលប្តូរចូលក្នុងវគ្គទី២នោះ រកបានគ្រាប់ទី២ នៅខ្វះតែ ៣នាទីនឹងដល់ម៉ោងបញ្ចប់ការប្រកួតពេញម៉ោង។

3C07E3A500000578-4107182-image-a-89_1484085615990

Man Utd នឹងត្រូវធ្វើដំណើរទៅផ្ទះរបស់ Hull City វិញនៅរាត្រីថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ដើម្បីជើងទី២ សម្រេចលទ្ធផលឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ League Cup នារដូវកាលឆ្នាំ២០១៦-២០១៧នេះ គ្រាដែល Southampton នឹងស្វាគមន៍ក្រុមហង្សក្រហម Liverpool នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រ នេះ ក្នុងជើងទី១៕

3C07B11000000578-4107182-image-a-50_1484083386239

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77