v9

ក្លឹបបិសាចក្រហម ​ព្រម​លក់ Schneiderlin ​ឱ្យ​ Everton ក្នុងតម្លៃ​២២​លាន​ផោន​បូក​លក្ខខណ្ឌ​បន្ថែម​

6 months ago​ | ដោយ Phearak Chuon

នៅ​ទី​បំផុត​ទៅ​​ Man Utd ព្រម​លក់​ខ្សែ​​បម្រើ​កណ្ដាល Morgan Schneiderlin ​ទៅ​ឱ្យ Everton ​ក្នុង​តម្លៃ​​២២​លាន​ផោន បូក​រួម​លក្ខខណ្ឌ​បន្ថែម​ផ្សេង​ទៀត​ដែល​អាច​នឹង​កើន​ដល់​២៤​លាន​ផោន​​នៅ​ពេល​បន្ទាប់​។

្

កីឡាករជនជាតិបារាំងទី១ វ័យ២៧ឆ្នាំ ដែលត្រូវបាន Man Utd លក់ចេញក្នុងរដូវកាលដោះដូរកីឡាករនៅដើម ឆ្នាំ២០១៧ នេះ ក្រោយពេលគ្រូបង្វឹកថ្មីលោក Jose Mourinho បានដាក់រូបគេចូលលេងទើបបាន ៨ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ បន្ទាប់ពីការទិញពីក្លឹប Southampton ក្នុងតម្លៃខ្លួន ៣០លានដុល្លារកាលពីឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Louis van Gaal។

Schneiderlin_joins_Everton

កិច្ច​ព្រមព្រៀងនេះ​​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ចុង​សប្ដាហ៍​ មានន័យ​ថា Schneiderlin ​នឹង​បាន​ធ្វើការ​ជាមួយ​លោក Ronald Koeman សាជាថ្មី​ មុន​នឹង​លក់​ឱ្យ Everton ដូច្នេះ Man Utd បាន​បដិសេធ​សំណើ​របស់ West Brom ដែល​ឱ្យ​ថ្លៃ​តែ​១៣​លាន​ផោន បូករួម​លក្ខខណ្ឌ​បន្ថែម​៥​លាន​ផោន​ទៀត​។

GettyImages.610886130.000

ការទិញរបស់ Everton លើកនេះ គឺដើម្បីយក Schneiderlin ទៅបំពេញកន្លែងតំបន់បម្រើកណ្តាល ដែលក្លឹបទូកក្តោង មួយនេះកំពុងតែខ្វះខាត នេះបើតាមការបញ្ជាក់ឲ្យដឹងពីគ្រូបង្វឹក Ronald Koeman ខណៈដែលរូបគេប្រជែងយកកៅអី លេងជម្រើស ១១នាក់ដំបូងនៅពហុកីឡដ្ឋាន Old Trafford មិនឈ្នះគេក្នុង Premier League ៣សម័យកាលមកនេះ៕

fn-2017-01-11-11-20-53-1

លោក Jose Mourinho និយាយ​​ក្រោយ​ឈ្នះ Hull ២-០​ក្នុង​ពាន EFL Cup យប់​ថ្ងៃ​អង្គារ​ទី​១០​ខែ​មករា​ថា លោក​​ក្រៀម​ក្រំ​ផង​និង​សប្បាយ​ចិត្ត​ផង​ចំពោះ​ការ​បាត់​បង់ Schneiderlin​។ ក្រៀម​ក្រំ​ដោយសារ​លោក​ចូល​ចិត្ត​រូប​គេ​ហើយ​គេ​គឺ​ជា​ជម្រើស១​​សម្រាប់​ក្រុម ប៉ុន្តែ​សប្បាយ​ចិត្ត​ព្រោះ​ថា​នេះ​ជា​អ្វី​ដែល​រូប​គេ​ចង់​បាន ​និង​មាន​ឱកាស​លេង​គ្រប់​ប្រកួត​។

ប្រភពពី football365.com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77