v9

Bacary Sagna ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) ចោទ​ប្រកាន់​ពី​ការ​សរសេរ​ឃ្លា«១០​ទល់​១២​»​នៅ​លើ​ Instagram(មានវិដេអូ)

10 months ago​ | ដោយ Phearak Chuon

ខ្សែ​ការពារ Bacary Sagna របស់​ក្លឹប Man City ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិន​សមរម្យ ចំពោះ​ការ​សរសេរ​ឃ្លា៖ “១០​ទល់​១២​”​ ​នៅ​លើ​ Instagram ​របស់​គេ បន្ទាប់​ពី Man City ឈ្នះ Burnley ២-១ ដោយ​មានគ្នា​តែ​១០​នាក់​លើ​ទីលានប្រកួត​។

Ut_HKthATH4eww8X4xMDoxOjBzMTt2bJ

FA ចោទ​ប្រកាន់​ថា​៖ ការ​បង្ហោះនៅ​លើ​ Instagram ​របស់​កីឡាករ​ជម្រើសជាតិ​បារាំង​វ័យ​៣៣​ឆ្នាំ​រូបនេះដែល​ក្រោយ​មក​លុប​ចេញ​វិញ​នោះ បាន​​បង្ក​ជា​មន្ទិល​ចំពោះ​ភាព​ស្មោះត្រង់​នៃ​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​។ អតីត​កីឡាករ​របស់ Auxerre និង Arsenal ដដែល​នេះ​មាន​ពេល​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​។

_93349183_sagna

សូម​រំឭក​ថា៖ ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៧​ លោក​អាជ្ញា​កណ្ដាល Lee Mason ​ពិន័យ​កាត​ក្រហម Fernandinho ​ក្នុង​នាទី​៣២​ចំពោះ​ការ​ផ្ដួល​ខ្លួន​ឈូស​បាល់​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់ តែ​ក្រុមលោក Pep Guardiola ​នៅ​តែ​អាច​រក​បាន​២​គ្រាប់​ក្នុង​តង់​ទី​២​ដើម្បី​យក​ជ័យជម្នះ​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី thefa.com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77