v9

FIFA សម្រេចអនុម័តជាផ្លូវការក្នុងការបន្ថែមក្រុមដល់ទៅ៤៨ក្នុង World Cup

5 months ago​ | ដោយ Dara

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបោះឆ្នោតដើម្បីធ្វើការបន្ថែមក្រុមដល់ទៅ៤៨ក្រុមក្នុងព្រឹត្តិការណ៍ World Cup ចាប់ពីឆ្នាំ២០២៦តទៅ ខណៈដែលនេះជាការដាក់សំណើប្រកបដោយភាពជោគជ័យមួយកាលពីថ្ងៃអង្គារ ពីសំណាក់ប្រធានរបស់ពួកគេគឺលោក Gianni Infantino ប៉ុន្តែ ត្រូវបានចាត់ទុកដោយក្រុមអ្នករិះគន់ថា ជាចលនាគ្រប់គ្រងសាច់ប្រាក់ និងនយោបាយ។

ft-img-template

ក្នុងចលនាផ្លាស់ប្តូរមួយដែលនឹងបង្កើតចំណូលដ៏ច្រើនសម្រាប់ FIFA នោះ ក្រុមប្រឹក្សារបស់អង្គភាពនេះបានសម្រេចជាឯកច្ឆន្ទក្នុងការពង្រីករូបមន្តមួយ ដោយមាន១៦ពូល ក្នុងមួយពូលមាន៣ក្រុម ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដោយគ្មានផលអវិជ្ជមាន។

k

នេះបើយោងទៅតាមការបញ្ជាក់របស់លោក Infantino។ ប្រធានរបស់ FIFA រូបនេះ ដែលបានព្យាយាមជំរុញឲ្យមានការផ្លាស់ប្តូរនោះ បាននិយាយក្រោយពីការបោះឆ្នោតថា៖ «យើងត្រូវតែផ្លាស់ប្តូរព្រឹត្តិការណ៍ World Cup ក្នុងសតវត្សរ៍ទី២១។ កីឡាបាល់ទាត់មិនមែនមានតែនៅក្នុងអឺរ៉ុប និងអាមេរិកខាងត្បូងឡើយ។ ប្រទេសកាន់តែច្រើនបន្ថែមទៀតនឹងមានឱកាសក្នុងការសុបិនទៅលេង»។

នេះនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំជាលើកទី១ចំពោះព្រឹត្តិការណ៍ World Cup ចាប់តាំងពីយុទ្ធនាការនេះត្រូវបានពង្រីកពី២៤ក្រុមទៅកាន់៣២ក្រុមដូចបច្ចុប្បន្ននេះសម្រាប់យុទ្ធនាការឆ្នាំ១៩៩៨ នៅប្រទេសបារាំង។ ប៉ុន្តែ អ្នករិះគន់ជាច្រើនធ្វើការប្រឆាំងនឹងចលនាផ្លាស់ប្តូរនាពេលថ្មីៗនេះ ហើយវាត្រូវបានគេចាត់ទុកថា ជាការដណ្តើមយកប្រាក់ និងអំណាចដោយ ក្រុម FIFA ថ្មី ដែលជាក្រុមមួយមានយុទ្ធនាការក្នុងការកែទម្រង់ FIFA៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77